ភ្នំពេញ៖ នាថ្ងៃអង្គារ ១២រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “កាលានុវត្តភាពវិនិយោគប្រកបដោយចីរភាពនៅកម្ពុជា” ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ។
បើយោងតាមសេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់អោយដឹងថា, លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមជាវាគ្មិនក្នុងសិក្ខាសាលាស្តីពី “កាលានុវត្តភាពវិនិយោតប្រកបដោយចីរភាពនៅកម្ពុជា ដែលរៀបចំ ដោយយក្រុមប្រឹក្សាធុរកិច្ច ចក្រភពអង់គ្លេស-អាស៊ាន (UK-ASEAN Business Council) តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពីសំណាក់ លោក កាន់ ផារិទ្ធ ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជាប្រចាំចក្រភព អង់គ្លេស, លោកស្រី Tina Redshaw. ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា, លោកស្រី Heather Wheeler តំណាងរាស្ត្រនិងជាបេសកជនរបស់នាយកដ្ឋមន្ត្រីអង់គ្លេសទទួលបន្ទុក ពាណិជ្ជកម្មប្រចាំកម្ពុជា ឡាវ និងវៀតណាម, លោកជំទាវ Barces Neille-Roll ប្រធានក្រុមប្រឹក្សាធុរកិច្ច ចក្រភពអង់គ្លេស – អាស៊ាន និងតំណាង វិស័យឯកជនប្រមាណ ១៥០ រូប។ គោលដៅចម្បងនៃសិក្ខាសាលានាថ្ងៃ នេះ គឺដើម្បីពិភាក្សា និងផ្តោះប្តូរយោបល់លើប្រធានបទមួយចំនួនដូចជា ទស្សនវិស័យនៃសេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ២០២១ និងទៅក្រោយវិបត្តិនៃការរីករាលដាលនៃជំងឺកូវី-១៩ កាលានុវត្តភាពធុរកិច្ច និងវិនិយោគ និង បច្ចុប្បន្នភាពនៃច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា។
លោក សុខ ចិន្តាសោភា បានអត្ថាធិប្បាយ ពីកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងបាន ជម្រាបអង្គសិក្ខាសាលាអំពីការរៀបចំតាក់តែងច្បាប់ស្តីពីវិនិយោគថ្មី និងបទប្បញ្ញាត្តិពាក់ព័ន្ធនឹងការវិនិយោគ សំដៅបង្កើនការទាក់ទាញវិនិយោគសម្រាប់ជាមូលដ្ឋានដល់វិនិយោគិន ធុរជនសម្រេចចិត្ត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា “ ក . អ . ក” តាមរយៈតណៈ . ស. ព ” បាន កម្មាធិការវិនិយោគកម្ពុជា “ត . . ក ” និងតណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា ” គ អនុម័តគម្រោងវិនិយោគចំនួន ២៣៨គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៨, ២ពាន់លានដុល្លារ អាមេរិក ថយចុះប្រមាណ ១២ % ធៀបនឹងឆ្នាំ២០១៩។ ជារួម ការថយចុះនេះស្ថិតនៅក្នុងកម្រិតមួយល្អ ប្រសើរនៅឡើយ បើធៀបនឹងការព្យាកររបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ។
សូមអានទាំងស្រុងនូវសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម៕
ដោយ៖ សិលា