ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដោយបានទទួលនូវបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការនៃ ក្រសួងធនធានទឹក និងឧតុនិយម ដែលជានាយកគម្រោងនៃ PMU-ADB and WB MOWRAM បានអញ្ជើញដឹកនាំការប្រជុំមួយបន្ទាន់ជា Video Conference, VC នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីជំរុញសកម្មភាពការងារ IAIP ដូចខាងក្រោម ៖
១- បើកការដ្ឋានប្រព័ន្ធធារាសាស្រ្ត និងប្រព័ន្ធពាក់ព័ន្ធរបស់វាទាំងអស់ ក្នុងបណ្តាខេត្តគោលដៅ ឲ្យបានឆាប់ក្នុងខណៈវេលាមុខនេះ។
២- ជំរុញភាគី ADB HQ និងEIB HQ បើកការដ្ឋានសាងសង់មជ្ឈមណ្ឌុលទិន្នន័យទឹក ប្រើប្រាស់ទឹក គ្រប់គ្រងទឹក និងបញ្ជាទឹកសម្រាប់ក្របខណ្ឌទូទាំងប្រទេសកម្ពុជា តំបន់ និងអន្តរជាតិ ឲ្យបានឆាប់នាពេលដ៏ខ្លីខាងមុខនេះ។ គ្រប់ឯកសារពាក់ព័ន្ធទាំងអស់ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានបញ្ជូនទៅដល់ដៃភាគីមិត្តទាំងអស់យូរហើយ និងបានធ្វើ Video Conference, VC ជាច្រើនដងដែរ។
៣- ជំរុញឲ្យក្រុមទីប្រឹក្សា CS02 ធ្វើការងារសាងសង់ស្ថានីយរ៉ាដាតេជោសែនទី ២ ឲ្យបានឆាប់បំផុតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ រៀបចំឲ្យបានឆាប់ៗនេះអំពីការងារ CV and TNA លើការងារបណ្តុះបណ្តារយៈពេលខ្លី មធ្យម និង Master of Engineer លើជំនាញដូចខាងក្រោម ៖
– ជលសាស្ត្រ និងឧតុនិយម
– ផ្កាយរណបក្នុងវិស័យទឹក និងការបញ្ជាពីចំងាយ
-ព្យាករណ៍ ពីលើតំបន់អាងទន្លេទាំងប្រាំ ព្យាករណ៍ទាន់ពេលវេលាក្នុងគ្របខណ្ឌ ប្រទេសកម្ពុជា តំបន់ និងពិភពលោក
– ការកត់ត្រាទិន្នន័យ ប្រមូលទិន្នន័យពីផ្កាយរណប ពីទិន្នន័យជាក់ស្តែង គណនា ម៉ូដែល ។ល។
– Water Accounting and IWRM Standard UNESCO-IHE
៤- ជំរុញឲ្យភាគី Australia DFAT អនុវត្តន៍បណ្តារការងារដូចខាងក្រោមឲ្យបានឆាប់នៅក្នុងតំបន់ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្រ្តព្រែកពោធិ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ៖
– ធ្វើការរៀបចំ សហគមន៍កសិករប្រើប្រាស់ទឹក សកបទ មួយនេះឲ្យបានឆាប់។
– ការពារ និក្ខេបបទ ការកសាងសាងសង់ស្ថានីយ៏បូមទឹកទំនើបខ្នាតធំ ចំនួន ៧ ក្បាលបូម ស្ថានីយកែលម្អទឹកសម្អុយ និងដីសើមសិប្បនិមិត នៅចំពោះមុខក្រសួងធនធានទឹក និងឧតុនិយម ADB និងក្រសួង MEF តាមនិយាមបរិស្ថានអន្តរជាតិ និង ADB ឲ្យបានត្រឹមត្រូវ មុនពេលអនុញាតឲ្យប្រជាពលរដ្ឋធ្វើការប្រើប្រាស់ឡើងវិញ។
– សហប្រតិបត្តិការជាមួយនឹងក្រុមទឹប្រឹក្សារបស់ ADB ប្រចាំនៅក្នុងក្រសួងធនធានទឹក និឧតុនិយម PMIC និងក្រុមហ៊ុនដែលទទួលបានសិទ្ធផ្តាច់មុខ ធ្វើការសាសង់នូវបណ្តារស្ថានីយទំនើបខាងលើឲ្យបានឆាប់បំផុត។
អញ្ជើញចូលរួមក្នុងពិធីប្រជុំនោះ រួមមាន ៖
១- តំណាងជាន់ខ្ពស់របស់ក្រសួង MEF ជាច្រើននាក់។
២- លោក Alvin Lopez មន្រ្តីជាន់ខ្ពស់របស់ធនាគារអភិវឌ្ឍអាស៊ី ADB តំណាងជាន់ខ្ពស់ឲ្យលោកជំទាវ Sunnynia Durrani Jamal នាយកស្ថានតំណាង ADB ប្រចាំប្រទេសកម្ពុជា និងជាតំណាងឲ្យ ADB HQ
៣- តំណាងស្ថានទូតប្រទេស Australia ប្រចាំនៅក្នុងប្រទេសកម្ពុជា និងតំណាងឲ្យ DFAT ជាច្រើនរូប។
៤- មន្រ្តីជាន់ខ្ពស់របស់ ADB ជាច្រើនរូបពីគ្រប់ផ្នែកទាំងអស់ ប្រចាំនៅក្នុងស្ថានតំណាង ADB មូលដ្ឋានកណ្តាលរបស់ ADB នៅប្រទេស Phillipines
៥- តំណាងជាន់ខ្ពស់របស់ក្រសួងបរិស្ថាន MOE
៦- សហការីជាច្រើនរូបអញ្ជើញពីអង្គភាពនានាចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម
៧- ក្រុមទីប្រឹក្សាADB, CFW, និងWB ប្រចាំនៅក្នុងក្រសួងធនធានទឹក និងឧតុនិយម និងប្រចាំនៅក្នុងក្រសួង MEF ៕
ដោយ៖ សុខ ខេមរា