ព័ត៌មានទាន់ហេតុការណ៍៖

អាកាសធាតុធ្លាក់ត្រជាក់ចាប់ថ្ងៃទី១៧-២៣ខែកុម្ភ: ឆ្នាំ២០២១ សូម វីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក បង្កើនថែរក្សាសុខភាព

ចែករំលែក៖

ភ្នំពេញ៖ អាកាសធាតុធ្លាក់ត្រជាក់ចាប់ថ្ងៃទី១៧-២៣ខែកុម្ភ: ឆ្នាំ២០២១ សូម វីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក បង្កើនថែរក្សាសុខភាព។ នេះបើយោងតាមសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស ការផ្សាយរបស់ក្រសួងធនធានទឹក និងឧតុនិយម ៖ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១។

– ទ្រនុងសម្ពាធខ្ពស់ បាននិងកំពុងមានឥទ្ធិពល មកលើព្រះរាជាណាចក្រកម្ពុជា ពេញក្នុងមួយសប្តាហ៍នេះ ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៨-២១ °C – សីតុណ្ហភាពអតិបរមា មានពី ៣០-៣៣ °C
– នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្គួរ នៅទំនាបកណ្តាល ។
២-បណ្តាខេត្ត ដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖ – សីតុណ្ហភាពអប្បបរមា មានពី ១៧-២០ °C
– សីតុណ្ហភាពអតិបរមា មានពី ៣០ -៣៣ °C
– នៅថ្ងៃទី១៧-២០ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនខ្លាំង នៅខ្ពង់រាបខាងកើត ។

៣-តំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C
– នៅថ្ងៃទី១៨-១៩ ខែកុម្ភៈ មានខ្យល់កន្ត្រាក់ល្បឿនបង្ហូរ ជាមួយនិងរលាកមានកម្ពស់មធ្យម នៅខេត្តកោះកុង និងតំបន់ឆ្នេរ ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ។ ប្រជាពលរដ្ឋ និងពិសេស វីរៈកងទ័ពរស់នៅតំបន់ជួរភ្នំដងរែក ខ្ពង់រាបខាងកើត និងតំបន់មាត់សមុទ្រ សូមបង្កើនការយកចិត្តទុកដាក់ ថែរក្សា សុខភាពចំពោះអាកាសធាតុត្រជាក់បន្តិចបន្តួច នាពេលព្រឹក ជាមួយនឹងខ្យល់កន្ត្រាក់ និងរលក សមុទ្រ មានកម្ពស់ ជាមធ្យម ៕

ដោយ៖សិលា


ចែករំលែក៖