ភ្នំពេញ៖កាលពីម៉ោង៣ រំលងអធ្រាត្រឈាន ចូលថ្ងៃទី១៦ កុម្ភៈឆ្នាំ២០២១ នគរបាលខណ្ឌឫស្សីកែវនិងនគរបាលប៉ុស្តិ៍រដ្ឋបាលឫស្សីកែវសហការគ្នាបានចុះបង្ក្រាបជាក់ស្តែងករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមួយករណីនៅចំណុចផ្លូវ ខាងសារិន ក្រុមទី ៧ ភូម បឹងសាឡាង សង្កាត់ឬស្សីកែវ។
លោក វរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ ខណ្ឌឬស្សីកែវបានប្រាប់អោយដឹងថា កំលាំងល្បាតខណ្ឌប៉ុស្តិ៍ឬស្សីកែវបានឃាត់មុខសញ្ញាពីរនាក់ ។
សមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទី១ឈ្មោះកាវ ធីមីធី ហៅ ម៉ី ភេទ ស្រី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរមិនពិតប្រាកដ មានសារធាតុញៀនជាមុខសញ្ញាចាស់។
ទី២ឈ្មោះ សុខ សម្បត្តិ ហៅបាត់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាម ទីលំនៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន។
មន្ត្រីនគរបាលបានឱ្យដឹងថា៖សម្ភារៈដកហូតរួមមាន៖
១-ដែកសំប៉ែតកែឆ្នៃសម្រាប់កាច់សោករម៉ូតូចំនួនមួយ។
២- ដងទួរឺវីសមួយមានសោជាច្រើនគ្រាប់។
៣-ដែកលួសកែច្នៃមួយកំណាត់ សម្រាប់ឆ្កឹះសោផ្ទះ។
៤- កូនសោមួយចង្កោម ។
ចំពោះមុខផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពង់សាកសួរយកចំលើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តទៅតាមនីតីវិធី៕ដោយ៖ជី ណា