ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូសបើកឆ្លងផ្លូវត្រូវរថយន្តតាកូម៉ាបុកពេញទំហឹងបណ្ដាលរងការខូចខាតយ៉ាងដំណំសំណាងល្អគ្មានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ រថយន្តតាកូម៉ាមួយគ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តព្រូសកំពុងឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ រថយន្តបង្កបើករត់ត្រូវបានប្រជាពលរដ្ឋដេញថតបានតែស្លាកលេខ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ខែកម្ភ:ឆ្នាំ២០២១នៅតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងផ្លូវ ២៦១ ក្នុងសង្កាត់ទឹកល្អក់ទី ១ ខណ្ឌ ទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តតូយ៉ូតាព្រូសមួយគ្រឿង ពណ៌ ទឹក ប្រាក់ ពាក់ស្លាក លេខ ភ្នំពេញ 2AX-2508 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរក្នុង ទិសដៅ ពីត្បូងទៅជើងឆ្លងផ្លូវមិនទាន់ផុតផងត្រូវរថយន្តតាកូម៉ា ពាក់ស្លាកលេខ 2C-2244 បើកបរដោយស្ត្រីម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយក៏ជ្រុលទៅបុករថយន្តព្រូសកំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្ដាលឲ្យរងការខូចខាតផ្នែកទ្វារខាងស្ដាំយ៉ាងដំណំ សំណាងល្អគ្មានអ្នករបួស។ ចំណែករថយន្តបង្កបើករត់គេចតែត្រូវបានប្រជាពលរដ្ឋដេញតាមពីក្រោយថតបានស្លាកលេខ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុហើយ ម្ចាស់រថយន្តរងគ្រោះបង្ហាញប្រាប់ ស្លាកលេខ រថយន្តបង្កដល់សមត្ថកិច្ច ដើម្បីស្រាវជ្រាវ រកម្ចាស់រថយន្តបង្កហេតុមកធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕ផេង ភាព


ចែករំលែក៖