ព័ត៌មានទាន់ហេតុការណ៍៖

លោក Rose គ្រូបង្វឹកក្លិប Monchengladbach នឹងទទួលបន្ទុកដឹកនាំក្រុមDortmund នៅរដូវកាលក្រោយ

ចែករំលែក៖

ក្លិប Dortmund បានប្រកាសថា គ្រូបង្វឹករបស់ក្រុម BorussiaMonchengladbach លោក Marco Rose នឹងចាកចេញនៅចុងបញ្ចប់នៃរដូវកាលនេះដើម្បីចូលរួមជាមួយគូប្រជែងក្នុងក្របខ័ណ្ឌ Bundesliga គឺក្លិប Borussia Dortmund

សារព័ត៌មានរ៉យទ័របានផ្សាយកាលពីថ្ងៃអង្គារថា លោក Rose ដែលបានដឹកនាំក្រុម Monchengladbach មានកៅអីក្នុងក្របខ័ណ្ឌ Champions League នៅរដូវកាលនេះបន្ទាប់ពីចូលកាន់តំណែងក្នុងឆ្នាំ២០១៩ បានអនុវត្តនៅក្នុងកិច្ចសន្យារបស់គាត់ដើម្បីចាកចេញពីការងាររបស់គាត់ សម្រាប់មកដឹកនាំក្រុម Dortmund នៅរដូវកាលក្រោយ

នាយកកីឡាក្លិប Monchengladbach លោក Max Eberl បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាអកុសលគាត់បានសំរេចចិត្តនៅក្នុងកិច្ចសន្យារបស់គាត់ដល់ឆ្នាំ២០២២ ហើយប្តូរទៅរដូវក្តៅទៅដឹកនាំក្រុមBorussia Dortmund Dortmund បានបញ្ជាក់ពីការផ្លាស់ប្តូរនេះ ប៉ុន្តែបាននិយាយដោយគោរពទៅលើក្រុម Monchengladbach ថាពួកគេនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះទេរហូតដល់រដូវកាលបញ្ចប់#

ក្រុម Dortmund ត្រូវបានបង្វឹកដោយលោក Edin Terzic ដែលបានផ្ទេរពី Lucien Favre នៅពាក់កណ្តាលរដូវកាលនេះ ប៉ុន្តែពួកគេបានធ្លាក់មកឈរនៅចំណាត់ថ្នាក់ទី៦ បន្ទាប់ពីទទួលបានជ័យជម្នះតែម្តងគត់នៅក្នុងការប្រកួតលីកចំនួន៦លើកចុងក្រោយរបស់ពួកគេ។

លោក Eberl បាននិយាយថា ប្រសិនបើលក្ខខណ្ឌដែលបានចែងនៅក្នុងកិច្ចសន្យារបស់គាត់នឹងត្រូវបានបំពេញនៅពេលនោះ (Marco Rose) នឹងមិនមានទៀតទេ បន្ទាប់ពីចប់រដូវកាលនេះ រហូតមកដល់ពេលនោះយើងនឹងប្រើកម្លាំងទាំងអស់របស់យើងជាមួយ Marco Rose ដើម្បីបំពេញគោលដៅរបស់យើងសម្រាប់ក្របខ័ណ្ឌ Bundesliga, ពានរង្វាន់អាល្លឺម៉ង់Cup និងក្របខ័ណ្ឌ Champions League

ក្នុងវ័យ៤៤ឆ្នាំ លោក Rose ដែលបានចូលរួមជាមួយ Monchengladbach បន្ទាប់ពីទទួលបានជោគជ័យនៅក្លិបអូទ្រីស Salzburg នឹងដឹកនាំក្រុមរបស់គាត់ឈានទៅវគ្គ១៦ក្រុម Champions League ទល់នឹង Manchester City នៅខែនេះ។ Monchengladbach ឈរនៅលេខរៀងទី៧ នៃលីកកំពូលអាល្លឺម៉ង់ និងមានពិន្ទុស្មើជាមួយក្រុម Dortmund នឹងត្រូវជួបក្រុម Dortmund ក្នុងការប្រកួតពានរង្វាន់ German Cup វគ្គ៨ក្រុមចុងក្រោយនៅខែមីនាដោយ៖ភារៈ


ចែករំលែក៖