ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ប្រជាពលរដ្ឋទាំងអស់បេីស្ម័គ្រចិត្តអាចចាក់វ៉ាក់សាំងកូវីដ-១៩បាន ក្នុងអាយុពី១៨ឆ្នាំ ដល់៥៩ឆ្នាំ តែមិនមែនពេលនេះទេ សុំមេត្តារង់ចាំការប្រកាសរបស់ក្រសួងសុខាភិបាលដែលអញ្ជេីញចាក់តាមក្រុមមនុស្សសិន ដោយសារវ៉ាក់សាំងបង្ការកូវីដ-១៩មានកំណត់។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២១ចំនួនអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មានចំនួនសរុបអ្នកមកចាក់វ៉ាក់សាំងកូវីដ-១៩ ៖ ៣២១៩នាក់ (ស្រី ១១៨៨នាក់) ។អ្នកបានចាក់វ៉ាក់សាំងរួច៖ ២៦១១នាក់ (ស្រី ៨៥៥នាក់) និងអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់៖ ៦០៨នាក់ (ស្រី ៣៣៣នាក់)៕
ប្រភព៖ ទទក