ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យមានវិបត្តិផ្លូវចិត្តបុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែងនៅខណ្ឌសែនសុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យមានវិបត្តិផ្លូវចិត្តបានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួនក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង០០ នាទីព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ ដែលស្ថិតនៅក្នុងរោងប្រក់ស័ង្កសី ក្នុងបរិវេណដីឡូត៍នៅតាមបណ្ដោយផ្លូវលំ ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ នៅ សារ៉ន អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិ៣សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានបុខរបរជួយលក់បរបរម្តាយ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាកាលពីវេលាយប់ម៉ោងប្រហែល១០ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ គេបានឃើញ ម៉ូតូមួយគ្រឿង បានជិះចូលក្នុងបរិវេណទីតាំងកន្លែងកើតហេតុដោយមិនបានចាប់អារម្មណ៍នោះទេ រហូតដល់ព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះទើបប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរឆ្លងកាត់ទីនោះស្រាប់តែឃើញសពបុរសម្នាក់ចង.ក សម្លាប់ខ្លួននៅនឹងរោងស្លាប់បាត់ទៅហើយដោយបន្សល់ទុកនូវម៉ូតូស៊េរីសង់ឆ្នាំ 2019 ពាក់ស្លាកលេខភ្នំពេញ 1HR-7036 នៅកន្លែងកើតហេតុ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាននិងជំនាញកោសល្យវិច្ច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះទៅពិនិត្យជាក់ស្ដែង។ក្រោយមកទើបមានអ្នកស្គាល់បានទៅប្រាប់សាច់ញាតិ ហើយសាច់ញាតិជនរងគ្រោះបានឲ្យដឹងថាកន្លងមកជនរងគ្រោះមានប្រពន្ធនឹងកូន ហើយទើបតែលែងលះគ្នាជាមួយនឹងប្រពន្ធ ក្រោយមកជនរងគ្រោះតែងតែផឹកស្រាជារៀងរាល់ថ្ងៃ ហើយជារៀងរាល់ថ្ងៃតែងតែជួយលក់បបរម្ដាយជាប្រចាំ ហើយជនរងគ្រោះតែងតែនិយាយប្រាប់ម្ដាយថាកូននិងលាម្ដាយជារៀងរហូត តែម្ដាយមិនបានចាប់អារម្មណ៍នឹងពាក្យសំដីរបស់កូនមួយទេ រហូតមកដល់ព្រឹកថ្ងៃកើតហេតុទើបមានគេប្រទះឃើញកូនរបស់គាត់ចង .កសម្លាប់ខ្លួននៅខ្ទមក្នុងដីឡូត៍មួយកន្លែងស្លាប់បាត់ហើយដោយបន្សល់ទុកតែម៉ូតូមួយគ្រឿងនៅកន្លែងកើតហេតុតែប៉ុន្នោះ។
ក្រោយពីសមត្ថកិច្ចជំនាញកោសល្យវិច័យធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចមូលដ្ឋានបានធ្វើកំណត់ហេតុហើយបានប្រគល់សពជូនសាច់ញាតិជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ និនសុភ័ស្ត


ចែករំលែក៖