អាមេរិក៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោកAntony Blinken បានប្រកាសថា រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោននឹងសងប្រាក់២០០លានដុល្លារដល់អង្គការសុខភាពពិភពលោក (WHO )នៅមុនខែមីនាឆ្នាំ២០២១។
លោកAntony Blinken បានប្រកាសនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ១៧ខែកុម្ភៈថា «ថ្ងៃនេះខ្ញុំពិតជារីករាយដែលបានផ្តល់ព័ត៌មានថា នៅចុងខែ កុម្ភៈនេះ អាមេរិកនិងសងប្រាក់២០០ដុល្លារដល់អង្គការសុខភាពពិភពលោក។ ទាំងនោះជាភារកិច្ចរបស់អាមេរិក »។
លោកAntony Blinken បន្តទៀតថា នេះជាការបំពេញភារកិច្ចត្រូវបង់ហិរញ្ញវត្ថុ ក្នុងនាមជាសមាជិករបស់អង្គការសុខភាពពិភពលោក ដែលជាការធានាជូនដល់អង្គការនេះ ដឹកនាំប្រយុទ្ធប្រឆាំងកូវីដ-១៩ ទូទាំងពិភពលោក។
រដ្ឋមន្ត្រីការបរទេសអាមេរិកបន្តទៀតថា អង្គការអន្តរជាតិ ក្នុងនោះមានអង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិភពលោក និងមនុស្សធម៌ ពិសេសក្នុង សង្គ្រាមទប់សា្កត់ ការឆ្លងរាលដាលកូវីដ-១៩ ជាសកល។
លោកAntony Blinken បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីននឹងជួយហិរញ្ញវត្ថុ សម្រាប់កម្មវិធីវ៉ាក់សាំង COVAX របស់អង្គការសុខភាពពិភពលោក ដើម្បីចែកចាយវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ប្រទេសក្រីក្រជុំវិញពិភពលោកទទួលបានវ៉ាក់សាំងគ្រប់គ្នា។
រដ្ឋាភិបាលលោកបៃឌិន បាននាំអាមេរិក ចូលជាសមាជិកអង្គការសុខភាពពិភពលោកវិញ ក្រោយចូលកាន់តំណែងនៅថ្ងៃទី២០ខែមករា ឆ្នាំ២០២១។ អតីតប្រធានាធិបតីត្រាំ បានកាត់ជំនួយដល់អង្គការសុខភាពពិភពលោក និងដកអាមេរិកចេញពីអង្គការនេះ ដោយចោទប្រកាន់ថាបាន គាំទ្រប្រទេសចិន លាក់បាំងប្រភពកូវីដ-១៩ ។
អាមេរិក ជាប្រទេសដែលបាន ផ្តល់ជំនួយអង្គការសុខភាពពិភពលោក ច្រើនជាងគេបង្អស់លើពិភពលោក ចាប់ពី២១២-៥១៣លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ៕
ដោយ៖ធី រីណា