ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តព្រូស បើកជ្រុលចង្កូតបុករះ រថយន្ត និង ម៉ូតូ រងរបួសធ្ងន់ម្នាក់ រួចព្យាយាមបើករត់

ចែករំលែក៖

ភ្នំពេញ ៖ ដោយសារកត្តាមនុស្ស បើកបរខ្វះការប្រុងប្រយ័ត្ន បានបើករថយន្តមួយគ្រឿង ក្នុងល្បឿនលឿន ដូចហោះជ្រុលចង្កូតបុករះរថយន្ត និង ម៉ូតូមួយគ្រឿងខ្ទាតប្រហែល២០ម៉ែត្រ បណ្តាលឱ្យម្ចាស់ម៉ូតូរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៧០ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តដឹងគ្រឿងប្រគុំតន្ត្រីមួយគ្រឿង និង ម៉ូតូមួយគ្រឿង បើកដោយបុរសម្នាក់ មិនចាំម៉ាក និងស្លាក់លេខ បានបើកបរតាមបណ្តោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត TOYOTA Prius ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-4587 បើកដោយយុវជនមានគ្នា៣នាក់ ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករះ រថយន្តនិងម៉ូតូខាងមុខ ពេញទំហឹងខ្ទាតម៉ូតូប្រហែល២០មែន ចំណែករថយន្តបង្កព្យាយាមបើករត់ តែត្រូវបានប្រជាពលរដ្ឋដេញចាប់បានទាំងរថយន្ត និង យុវជនទាំង៣នាក់ នៅចំណុចអង្គទែនទួលគោក រួចប្រគល់ឱ្យសមត្ថកិច្ចយកទៅសួរនាំ រីឯជនរងគ្រោះជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមកម្លាំងជំនាញ់បានធ្វើការវាស់វែងយករថយន្តនិង ម៉ូតូទៅរក្សាទុក្ខនៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះស្រាយនៅពេលក្រោយ៕ដោយ៖រ៉ារ៉ា


ចែករំលែក៖