ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកែច្នៃមិនស្គាល់ម៉ាកបើកមិនប្រកាន់ស្ដាំបុកម៉ូតូបញ្ច្រាសគ្នាស្លាប់ស្ត្រីម្នាក់នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុ បន្ទាប់ពីត្រូវ រថយន្តកែឆ្នៃបើកមិនប្រកាន់ស្ដាំ បុកម៉ូតូ បញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមុខអន្តរាគមន៍។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ៥និង១០នាទីល្ងាច ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ស្ថិតនៅត្រង់ចំណុចភូមិ ត្រពាំងធ្លកខាងជើង ឃុំចន្ត្រីស្រុករមាសហែក។

សមត្ថកិច្ចនគរបាលស្រុកមាសហែកបានឲ្យដឹងថា ស្ត្រីដែលស្លាប់មានឈ្មោះសយ រស្មី អាយុ២២ឆ្នាំ  រស់នៅភូមិព្រៃកប្បាសឃុំចន្ត្រីស្រុករមាសហែក ជិះម៉ូតូម៉ាកស៊ុយសូគីnex  ពណ៌ប្រផេះពាក់ស្លាកលេខស្វាយរៀង១K២៧៦៧ខូចខាតទាំងស្រុង។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេបន្ទាប់ពីឃើញសភាពការណ៏មិនស្រួលបើករថយន្តគេចខ្លួនភ្លាមៗ។

បើតាមអ្នកភូមិបានឱ្យដឹងថាមុនពេលកើតហេតុមានស្ត្រីម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសូគីnex  ពណ៌ប្រផេះពាក់ស្លាកលេខស្វាយរៀង១K២៧៦៧
លើផ្លូវលំក្រាលគ្រួសក្រហម ក្នុងទិសដៅពីកើតទៅលិចខណៈនោះស្រាប់តែមានរថយន្តកែច្នៃមិនស្គាល់ម៉ាកមួយគ្រឿងធ្វើដំណើរបញ្ច្រាស់ទិសគ្នាដោយបើកមិនប្រកាន់ស្ដាំក៏បុកម៉ូតូ បញ្ច្រាស់គ្នាយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើររាយការណ៍មកសមត្ថកិច្ចមុខអន្តរាគមន៍ប៉ុន្តែអកុសលស្ត្រីរងគ្រោះរបួសធ្ងន់ក៏ស្លាប់នឹងកន្លែងកើតហេតុចំណែករថយន្តបង្កហេតុបានបើកគេចទៅទិសខាងកើតបាត់ស្រមោល។

សពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ជូនក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

ដោយ៖ យឹម សុថាន


ចែករំលែក៖