ព័ត៌មានទាន់ហេតុការណ៍៖

ឈប់ចតម៉ូតូមិនមានភ្លើងបំភ្លឺផ្លូវនិងខ្វះការប្រុងប្រយ័ត្ន​ត្រូវម៉ូតូមកពីក្រោយបុករបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានបុរស៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារតែករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូខណៈម៉ូតូ១គ្រឿងត្រូវម្ចាស់ឈប់ចតមិនមានភ្លើងសញ្ញាបំភ្លឺផ្លូវខ្វះការប្រុងប្រយ័ត្ន​ត្រូវម៉ូតូុ១គ្រឿងទៀតបុកពីក្រោយពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី២០ខែកុម្ភ:ឆ្នាំ២០២១ នៅត្រង់ចន្លោះគីឡូម៉ែត្រលេខ១១៦និងលេខ១១៧ នៅក្នុងភូមិតាប៉​ ឃុំតាសួស​ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង  ។

តាមសមត្ថកិច្ចស្រុកស្វាយជ្រំបានឱ្យដឹងថា ភាគីរងគ្រោះមានឈ្មោះ ចិន​ សុីថា​ អាយុ៤៩ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ​និងអ្នករួមដំណេីរ​ឈ្មោះ​ រស់​ សុផល​ អាយុ៤៣ឆ្នាំ​ មុខ​របរ​កសិករ​ អ្នកទាំង២ រស់នៅភូមិ​អង្គាសដី​ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងជិះម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពណ៌ ខ្មៅ ពាក់ស្លាកលេខស្វាយរៀង១L-១៣០៨។
ចំណែកអ្នកឈប់ចតម៉ូតូខ្វះការប្រុងប្រយ័ត្ន​ មានឈ្មោះគឹម​ ភក្តី​  អាយុ៣០ឆ្នាំ មុខរបរកសិករ​ រស់នៅភូមិត្របែក​ ឃុំស្វាយជ្រំ​ ស្រុកស្វាយជ្រំ​ ខេត្តស្វាយរៀង។
តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូសង់កូរ៉េមួយគ្រឿងគ្មានភ្លេីងសញ្ញាបំភ្លឺផ្លូវ ហើយ ក៏បានឈប់ចតខ្វះការប្រុងប្រយ័ត្ន​ ខណៈនោះស្រាប់តែមានម៉ូតូម៉ាកហុងដាស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខ​ ស្វាយរៀង១L-១៣០៨ជិះគ្នា២នាក់ក្នុងទិសដៅពីលិចទៅកេីត ហើយដោយសារតែយប់ងងឹតផងអ្នកម៉ូតូនេះមើលម៉ូតូដែលចតមិនឃើញក៏បុកពីក្រោយយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិង អ្នកធ្វើដំណើរទាំងយប់និងរាយការណ៍ទៅសមត្ថកិច្ចមកដឹកជនរងគ្រោះទៅកាន់មន្ទីពេទ្យនិងធ្វើការវាស់វែងអូសយកមធ្យោបាយម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ​ ដើម្បីដោះស្រាយនាពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន


ចែករំលែក៖