ភ្នំពេញ៖ រថយន្តមិនស្គាល់ម៉ាកបានបុកម៉ូតូមួយគ្រឿងដែលកំពុងបើកបរស្របទិសគ្នាបណ្តាលឲ្យបុរសម្នាក់ត្រូវជាកូនស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតជាឪពុករងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង៥ទៀបភ្លឺត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមសម្តីសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះ ជ័យ អាយុ១៨ឆ្នាំ មុខរបរជាង (ពិតានសិលា) រស់នៅក្នុងព្រែកព័រ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្ដាល បានស្លាប់នៅកន្លែង
កើតហេតុ ហើយបុរសម្នាក់ទៀតត្រូវជាឪពុករងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មានបុរសពីរនាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HA-0789 បើកបរក្នុងទិសដៅពីកើតទៅលិចគឺពីស្រុកកៀនស្វាយមកភ្នំពេញទៅធ្វើការនៅបុរីពិភពថ្មី។ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបើកមកបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យផ្លោងទៅបុកនឹងបង្គោលរបងបែកក្បាលមួយចំហៀងស្លាប់នៅកន្លែងកើតហេតុ ចំណែកឪពុកដែលរួមដំណើររងរបួសធ្ងន។
បន្ទាប់ពីកើតហេតប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ខណ្ឌច្បារអំពៅចុះមកពិនិត្យនិងធ្វើឯកសារប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ជ្រោយពេជ្រ