ភ្នំពេញ៖ នៅមុននេះបន្តិច ! នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ឌឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ឲ្យដឹងថា, ក្រសួង នឹងធ្វេីសន្និសីទសារព័ត៌មាន “បំភ្លឺលេីពីមន្ទីរពិសោធន៍លេីបញ្ហាវីរុសកូវីដ-១៩” នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២១ វេលាម៉ោង៩ព្រឹកនៅក្រសួងសុខាភិបាល ដោយមានការចូលរួមពីលោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា និងលោកស្រីវេជ្ជបណ្ឌិត ឡូរ៉ង់ បារីល នាយកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន និងសូមអញ្ជេីញអ្នកសារព័ត៍ចូលរួមផ្សាយព័ត៍មាននេះទាំងអស់គ្នា។
សូមជម្រាបជូនថា នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២១ ក្រសួងសុខាភិបាលបានប្រកាសជូនព័ត៌មានបញ្ជាក់ឲ្យដឹងថា, រកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន ១៧នាក់ និងបីនាក់បានព្យាបាលជាសះស្បើយ៕
ដោយ៖ សុខ ខេមរា