ព័ត៌មានទាន់ហេតុការណ៍៖

កម្មករនេសាទម្នាក់បានធ្លាក់ទឹកស្លាប់ខណៈកំពុងទម្លាក់មងអូសត្រី

ចែករំលែក៖

ខេត្តព្រះសីហនុ៖ សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសម្នាក់ដែលជាកម្មករនេសាទបានស្លាប់ក្រោយធ្លាក់ពីលើទូកពេលកំពុងនេសាទកាលពីម៉ោង៦៖៣០នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅលម្ហសមុទ្រ ប្រហែល១ម៉ាយពីមុខ សណ្ឋាគាររ៉ូយ៉ាល់សេន ត្រង់ចំណុចដាវលេខ ១០.៣៦.២០០ /១០៣.១៦.០០ ភូមិសុខសាន្ត សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ។ សមត្ថកិច្ចបញ្ជាក់ថា ក្រោយធ្លាក់ពីលើទូក ជនរងគ្រោះបានបាត់ខ្លួនរហូតដល់ម៉ោងជិត១រសៀលថ្ងៃដដែលទើបរកសាកសពឃើញនៅលម្ហសមុទ្រចំណុចជិតពយយាយម៉ៅ ភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង  ។
ជនរងគ្រោះ ឈ្មោះ ជា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកូនដៃទូកអូស ស្នាក់នៅលើទូក ស្ថិតនៅភូមិ៣ (ទំនប់រលក ) សង្កាត់១ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណើតនៅភូមិត្រពាំងជ្រៃ ឃុំជុំគីរី ស្រុកឈូក ខេត្តកំពត ។
ម្ចាស់ទូកអូសឈ្មោះ អ៊ុក ពៅ ភេទស្រីអាយុ៤០ឆ្នាំ ស្នាក់នៅក្រុម២៣ ភូមិ៣(ទំនប់រលក) សង្កាត់១ ក្រុង/ខេត្ត ព្រះសីហនុ ។
នៅលើទូកមានមនុស្សចំនួន៣នាក់មាន៖
១.ឈ្មោះ ពូ ឈាម  ភេទប្រុស អាយុ៤៧ឆ្នាំ  មុខរបរតៃកុងទូកអូស ។
២.ឈ្មោះ ជា សេន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកូនដៃទូកអូស ។
៣.ឈ្មោះ ជា (ជនរងគ្រោះ) ។
តាមការបំភ្លឺរបស់ម្ចាស់ទូកថា ជនរងគ្រោះកំពុងទម្លាក់មងអូសនៅខាងក្រោយទូក រួចក៏រអិលជើងធ្លាក់ទៅក្នុងទឹកសមុទ្រតែម្តង។បច្ចុប្បន្នសាកសពជនរងគ្រោះបានដឹកតាមទូក មកដីគោក ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីខាងនគរបាលជំនាញធ្វើកោសល្យវិច័យ តាមបច្ចេកទេស៕

ដោយ៖ ឆ្លាម សមុទ្រ


ចែករំលែក៖