ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ បុគ្គលិកក្លឹបខារ៉ាអូខេ (ឡូហ្សិក២)ចំនួន៧៤ នាក់ (ប្រុស១១នាក់)សមត្ថកិច្ចបញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រែកតាពៅ បន្ទាប់ពីរកឃើញប្ដីរបស់បុគ្គលិកម្នាក់មានវិជ្ជមានកូវីដ-១៩ធ្វើការនៅក្លឹបN8

ចែករំលែក៖

ខេត្តកណ្តាល៖ សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១  អាជ្ញាធរចុះបិទទីតាំងហាងខារ៉ាអូខេ(ឡូហ្សិក២) បន្ទាប់ពីរកឃើញប្តីស្ត្រីបម្រើការងារនៅទីនោះមានផ្ទុកជម្ងឺកូវីដ-១៩ធ្វើការនៅក្លឹប N8 ហើយភរិយាធ្វើការនៅក្លឹបកម្សាន្ត ខារ៉ាអូខេ(ឡូហ្សិក២) ពិសេសនៅក្លឹប N8 ដែលជាកន្លែងកើតមានឆ្លងកូវីដ-១៩ ក្នុងសហគមន៍នៅក្រុងភ្នំពេញ។

 តាមការអោយដឹងពីក្រុមការងារ គឺសមត្ថកិច្ច និងអាជ្ញាធរក្រុងតាខ្មៅ បានចុះបិទទីតាំងហាងផឹកស៊ី និងខារ៉ាអូខេ (យីហោឡូហ្សិក២) នៅតាមបណ្តោយផ្លូវ២១០ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា  ការចុះបិទទីតាំងខារ៉ាអូខេ(ឡូហ្សិក២) នេះធ្វើឡើង បន្ទាប់ពីរកឃើញបុរសម្នាក់ឈ្មោះ គង់ ចាន់ឌី អាយុ ៣៩ឆ្នាំ បម្រើការងារនៅក្លឹប N8 មានផ្ទុកជម្ងឺកូវីដ-១៩ ។ បុរសរូបនេះមានប្រពន្ធនៅបម្រើការងារក្នុងហាងផឹកស៊ី និងខារ៉ាអូខេ ក្លឹបកម្សាន្ត (ឡូហ្សិក២)ផងដែរ។  ទើបសមត្ថកិច្ច និងអាជ្ញាធរ សម្រេចចុះបិទទីតាំងនេះ ជាបណ្តោះអាសន្ន រកអ្នកដែលពាក់ព័ន្ធយកសំណាក  និងនាំពួកគាត់យកទៅធ្វើចត្តាឡីស័ក ។    ចំពោះស្ត្រីខាងលើត្រូវបាននាំយកទៅធ្វើចត្តាឡីស័កនៅមណ្ឌលសុខភាពចាក់អង្រែ ។ដោយឡែកទីតាំងផ្ទះជួលប្តីប្រពន្ធខាងលើនេះមានទីតាំងស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ និងទីតាំងផ្ទះនៅស្រុកកៀនស្វាយ ក៏ត្រូវបានសមត្ថកិច្ចចុះបិទជាបណ្តោះអាសន្នផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា បុគ្គលិកក្លឹបកម្សាន្ត(ឡូហ្សិក២) ចំនួន៧៤នាក់ ក្នុងនោះមានបុរស១១នាក់ បានបញ្ជូនយកទៅធ្វើចត្តាឡីស័កនៅសាលាបឋមសិក្សាព្រែកតាពៅ ស្ថិតក្នុងភូមិដើមមៀន សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សូមមេត្តាបងប្អូនចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា នូវវិធានការ ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ជំងឺវីរុសកូវីដ-១៩ ។

សូមជូនពរឲ្យបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស រួចផុតពីជំងឺកូវីដ-១៩ ដ៏កាចសហាវនេះទាំងអស់គ្នា៕ 

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖