ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីណែនាំស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល នៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីណែនាំ ស្តីពី ការរឹតបន្តឹងការអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ៖

-សារាចរណែនាំលេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ។
យោង -សេចក្តីជូនព័ត៌មាន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
ដើម្បីចូលរួមទប់ស្កាត់ និងរួមគ្នាប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់កម្មវិធី ម្ចាស់អាជីវកម្មដ្ឋាន អាជ្ញាធរ មូលដ្ឋាន មន្ទីរ-អង្គភាពជំនាញ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសជំរុញការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុតនូវវិធានការ ” ៣ការពារ និង ៣ កុំ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមមាន៖

-៣ ការពារ ៖
១. ពាក់ម៉ាស់
២.លាងដៃ
៣. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល (ចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបាន គ្រប់ៗគ្នា នៅគ្រប់ទីកន្លែងទាំងអស់)។
-៣កុំ ៖
១. កុំចូលទៅកន្លែងបិទជិត គ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែង ដែលមានខ្យល់ចេញ-ចូលគ្រប់គ្រាន់។
២. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ
៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា ជាដើម។
ទន្ទឹមនឹងនេ៖ ក្នុងរយៈពេលអនុវត្តកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានពិនិត្យឃើញថា បងប្អូន ប្រជាពលរដ្ឋ ម្ចាស់កម្មវិធី និងម្ចាស់អាជីវកម្មដ្ឋានមួយចំនួន បានអនុវត្តតាមវិធានការខាងលើបានល្អប្រសើរ ប៉ុន្តែ មួយចំនួនទៀត នៅមិនទាន់បានអនុវត្តតាមវិធានការខាងលើបានល្អនៅឡើយ ដូចជាក្នុងពេលកម្មវិធី ជួបជុំផ្សេងៗ មិនរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានត្រឹមត្រូវ, មានការប៉ះពាល់គ្នា, ចាប់ដៃគ្នា, កៀកស្មាគ្នា, ឱបរឹតគ្នា, ភ្លេចការការពារខ្លួន និងធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩៕

ដោយ៖ សិលា


ចែករំលែក៖