ភ្នំពេញ៖ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ក្នុងរយៈពេល ២ខែកន្លងមកនេះ ពលរដ្ឋកម្ពុជាបានដាក់ពាក្យជ្រើសតាំងបុគ្គលណាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយប្រទេសជាតិ អ្នកជិតខាង ភូមិ និងខេត្តរបស់ខ្លួន។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart នេះ គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata។
អ្នកត្រូវបានជ្រើសតាំងបានធ្វើអំពើល្អផ្សេងៗគ្នា រាប់ចាប់ពីបានជួយប្រជាពលរដ្ឋក្រីក្ររហូតដល់អ្នកដែលការពារ បរិស្ថាន និងអ្នកដែលបានរៃអង្គាសប្រាក់សម្រាប់សប្បុរសធម៌។ បេក្ខជនបេក្ខនារីជាប់វគ្គផ្តាច់ព្រ័ត្រទាំង១០អ្នកនេះ នឹងបង្ហាញខ្លួននៅក្នុងកម្មវិធីរាត្រីសមោសមួយដែលនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅផ្សារទំនើបអេអន ២ ជាពេលដែលម្ចាស់ពានរង្វាន់ពលរដ្ឋគំរូ Smart ប្រចាំឆ្នាំ២០២០ នឹងត្រូវបានប្រកាសឡើងដោយគណៈកម្មការដែលមានសមាជិកចំនួន ៣នាក់។
លោក Thomas Hundt (ថូម៉ាស ហ៊ុន) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ “យើងខ្ញុំនៅក្រុមហ៊ុន Smart ពិតជាមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជាដែលបានចំណាយពេលវេលាជ្រើសតាំងបុគ្គលទាំងឡាយណាដែលបានធ្វើអំពើល្អដើម្បីជួយដល់ពួកគេ ឬសហគមន៍របស់ពួកគេ”។
ជាមួយនឹងការជ្រើសតាំងរាប់រយដែលត្រូវបានធ្វើរួចហើយនោះ អ្នករៀបចំកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart ឆ្នាំ២០២០ កំពុងពិភាក្សាគ្នាអំពីបេក្ខភាពទាំង១០រូបជាមួយគណៈកម្មការមួយដែលមានសមាជិក ៣នាក់។ ព័ត៌មានលម្អិតអំពីគណៈកម្មការរបស់កម្មវិធីពានរង្វាន់ពលរដ្ឋគំរូស្មាត ត្រូវបានរំពឹងថានឹងត្រូវប្រកាសនៅដើមខែមីនាខាងមុខនេះ។
បេក្ខភាពមួយរូបនឹងត្រូវបានជ្រើសរើសដោយគណៈកម្មការដើម្បីទទួលបានទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ។
លោក Thomas បានបន្ថែមថា៖ “យើងខ្ញុំក៏មានការស្ងើចស្ញែងយ៉ាងខ្លាំងផងដែរចំពោះចំនួន និងគុណភាពនៃការជ្រើសតាំង ក៏ដូចជាការឆ្លើយតបពីអ្នកត្រូវបានជ្រើសតាំង។ ក្នុងការរក្សាស្មារតីរបស់យុទ្ធនាការនេះ អ្នកត្រូវបានជ្រើសតាំងជាច្រើនបានប្រាប់យើងថា ពួកគេនឹងធ្វើអំពើល្អដែលពួកគេបានធ្វើជាបន្តទៀត បើទោះជាទទួលបានឬមិនទទួលបានពានរង្វាន់ក៏ដោយ។ ហើយនេះពិតជាអ្វីដែលកម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart មានបំណងចង់ឃើញ”។
យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូរបស់យុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។ កម្មវិធីពានរង្វាន់ពលរដ្ឋគំរូ Smart គ្រាន់តែជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើម និងព្រឹត្តិការណ៍នានានៃទំនួលខុសត្រូវសង្គមរបស់សាជីវកម្មប៉ុណ្ណោះ ដែលបង្កើតបានជាយុទ្ធនាគារ «ឆ្ពោះទៅមុខរួមគ្នា»។
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/SmartForCambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh។
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៨ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនSmart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4.5G ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវ័យ សេវា PiPay សេវា Pleng by Smart សេវាGigaGigs by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង
លោក គាំ ទីវា
ទូរស័ព្ទ៖+855 10 202 271
អុីម៉ែល៖koam.tivea@smart.com.kh