ភ្នំពេញ៖ យោងលិខិតលេខ ៩២៥ កបទ-សអ/ច្បក១ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ក្រសួងយុត្តិធម៌សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌរវាងកម្ពុជា និងកូរ៉េ នឹងចូលជាធរមាន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២១ ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ។ សូមទាញយកឯកសារតាមរយៈតេឡេក្រាមនៅតំណរខាងក្រោម ៖
ដោយ៖ សិលា