កីឡាករវាយតឺន្នីសNovak Djokovic របស់ស៊ែប៊ីបានឈ្នះជើងឯកជាលើកទី៩នៃព្រឹត្តិការណ៍ Australian Open ជាប្រវត្តិសាស្ត្រនារាត្រីថ្ងៃអាទិត្យឈានចូលថ្ងៃចន្ទ ទី២២ កុម្ភៈដោយបានផ្តួលកីឡាករ DaniilMedvedev របស់រុស្ស៊ីក្នុងលទ្ធផល ៧-៥, ៦-២ និង ៦-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរកាលពីថ្ងៃទី២២ ខែកុម្ភៈ។
វាជាជ័យជំនះដ៏គួរឱ្យភ្ញាក់ផ្អើលមួយសម្រាប់ Djokovic ដែលនៅតែមិនស្គាល់ពាក្យថាចាញ់នៅក្នុងការប្រកួតទាំង៨នៃ AO ដែលគាត់បានលេងនៅ Rod Laver Arena ។
កីឡាករ Daniil Medvedev បានចូលរួមការប្រកួតកាលពីថ្ងៃអាទិត្យដោយឈ្នះ២០ប្រកួត តែទោះយ៉ាងណានៅរាត្រីប្រកួតវគ្គផ្តាច់ព្រ័ត្រ បានបរាជ័យក្រោមថ្វីដៃ Djokovic ។ កីឡាករ Djokovic បានយកឈ្នះDaniil Medvedev នៅក្នុងទីលានដែលមានអ្នកគាំទ្រពាក់កណ្តាលក្រោយពីមានការរឹតត្បិតដោយសារកូវីដ-១៩។
កីឡាករ Djokovic បាននិយាយថា“វាពិតជារំជួលចិត្តបំផុតក្នុងកម្មវិធី Grand Slam ដែលខ្ញុំធ្លាប់មានជាមួយនឹងអ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងដែលមិនសូវមានអ្នកគាំទ្រក្នុងទីលាន។ ការជាសះស្បើយយ៉ាងឆាប់រហ័សរបស់ខ្ញុំ ចំពោះការងាររបស់ក្រុមវេជ្ជសាស្ត្រធ្វើឲ្យខ្ញុំអាចលេងតឺន្នីសបាន និងទទួលបានជ័យជម្នះ” ។
Djokovic បានបន្តថា “ជាការពិតខ្ញុំមិនបានធ្វើវាដោយខ្លួនឯងទេ។ ក្រុមវេជ្ជសាស្រ្តកាយសម្បទារបស់ខ្ញុំបានបំពេញការងារជាច្រើន។ ដោយមានព្រះគុណរបស់ព្រះជាម្ចាស់ខ្ញុំអាចសំរេចនូវអ្វីដែលខ្ញុំបានសំរេចហើយខ្ញុំពិតជាអរគុណខ្លាំងណាស់” ។
ចំណែកកីឡាករ Daniil Medvedev បាននិយាយថា “នៅទីបញ្ចប់ខ្ញុំបានចាញ់ជា៣សិតដែលខ្ញុំមិនបានលេង និងមិនបានលេងក្នុងកម្រិតល្អបំផុតនោះទេ។ គាត់លេងបានល្អនៅថ្ងៃនេះដែលខ្ញុំមិនអាចនៅកម្រិតល្អបំផុតរបស់ខ្ញុំបាន” ៕
ដោយ៖ភារៈ