ព័ត៌មានទាន់ហេតុការណ៍៖

ប្តីចុងចិត្តព្រៃផ្សៃខឹងប្រពន្ធ ធ្វើអ្វីមិនបានសម្រេចដុតផ្ទះចោល បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តក្រចេះ ៖ ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីចុងចិត្តព្រៃផ្សៃព្រោះតែឈ្លោះប្រកែកគ្នា បែរជាសម្រេចចិត្តដុតផ្ទះចោល បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៦ៈ៣០នាទីល្ងាច ថ្ងៃអង្គារ ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស .២៥៦៤ ត្រូវនិងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចរមួល ស្ថិតនៅភូមិអាជេន ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។

នេះយោងតាមរបាយការណ៍នគរបាលប៉ុស្តិ៍ បាមឱ្យដឹងថាផ្ទះមួយមាន៣ខ្នង ត្រូវបុរស់ជាប្តីចុងរបស់ស្ត្រីរងគ្រោះ ព្រោះតែឈ្លោះប្រកែកគ្នាប្តីប្រពន្ធ ក៏កើតហិង្សាឡើងបុរសជាប្តីធ្វើអ្វីស្ត្រីរងគ្រោះជាប្រពន្ធមិនបាន ក៏សម្រេចដុតផ្ទះរបស់ខ្លួនឯងចោល នៅចំណុចភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបញ្ជាក់ថា: ជនបង្កត្រូវជាប្តីចុងនោះឈ្មោះភា ព្រហស្ស
ប្រពន្ធជាស្ត្រីរងគ្រោះឈ្មោះឈុន ស្រីរ័ត្ន (ហៅមុំ) មុនពេលកើតហេតុប្តីប្រពន្ធមានការឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងស្រាប់តែប្តីខឹងធ្វើអ្វីប្រពន្ធមិនបាន បែរជាទៅដុតផ្ទះរបស់ខ្លួនដែលមានទំហំ៧ម៉ែត្រ×១២ម៉ែត្រ ដំបូលប្រកដែកជញ្ជាំងក្តា៣ខ្នងបណ្តាលអោយឆេះ ខូចខាតអស់ទាំងស្រុង រួមទាំងទ្រព្យផងដែរ៕

ដោយ៖ មាស សុផាត


ចែករំលែក៖