ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ រហូតដល់ម៉ោង​ ៩និង០០​នាទី ព្រឹក​ថ្ងៃទី២៤កុម្ភៈ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៤០នាក់​ (ឆ្លងសហគមន៍៣៨នាក់​ ភ្នំពេញនិងកណ្តាល​​ និងក្រុងព្រះសីហនុ​ ២នាក់)​​ និងមានជាសះស្បេីយ​ ១នាក់

ចែករំលែក៖

ភ្នំពេញ៖ រហូតដល់ម៉ោង៩និង០០​នាទី ព្រឹក​ ថ្ងៃទី ២៤ ខែកុម្ភ:​ ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ៤០នាក់​ (ឆ្លងសហគមន៍៣៨នាក់​ ភ្នំពេញនិងកណ្តាល​​ និងក្រុងព្រះសីហនុ ២នាក់)​​ និងមានជាសះស្បេីយ​ ១នាក់ ​ ។

ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន ​៦៣៣នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ១៥៧នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៤៧៦នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 464480 ស្មេីនឹង​ 27647 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖ សិលា


ចែករំលែក៖