ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះផ្អែកតាមគោលការណ៍ដឹកនាំរបស់លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលករណីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមរយៈការសម្រុះសម្រួលជាច្រើនលើករួចមក គូភាគីបានព្រមព្រៀងឯកភាព សះជានឹងគ្នា ដើម្បីបញ្ចប់ទំនាស់ចាប់ពីពេលនេះតទៅ ៕
ដោយ៖ ចន្ទ លីហ្សា