ភ្នំពេញ ៖ ផ្ទះរបស់ប្រជាពលរដ្ឋ១ខ្នង បានរងការឆេះអស់ទាំងស្រុង ដោយឆ្លងចរន្តអគ្គិសនី នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅ ត្រង់ចំណុចផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ឈ្មោះ អ៊ុង ជួន ភេទប្រុស អាយុ ៥៧ ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ ជាកសិករ ជាប្រភេទសំណង់ឈើលើថ្មក្រោម ( ទំហំ០៤ម៉ែត្រ × ០៨ម៉ែត្រ ) បណញតាលឲ្យខូចខាត ឆេះផ្ទះអស់ទាំងស្រុង រួមទាំងសម្ភារ មួយចំនួន តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ និងមិនមានមនុស្សស្លាប់ ដោយគ្រាន់តែមានមនុស្សរបួសស្រាលម្នាក់ ដែលមានឈ្មោះ អឿន ពុទ្ធី ភេទស្រី អាយុ ២៩ឆ្នាំ បុគ្គលិកក្រុមហ៊ុន ។
ក្នុងការឆាបឆេះនេះដែរ ក៏មានរថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញចំនួន០៣គ្រឿង ដោយបានប្រើប្រាស់ទឹកអស់ ០៣ឡាន ស្មើនឹង១៦ ម៉ែត្រគូប និងរថយន្តរបស់បុរីប៉េងហួត ចំនួ ន០១គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន០១ឡានស្មើ និង ០៦ ម៉ែត្រគូប ហើយបានពន្លត់ចប់នៅម៉ោង១៣និង៣០នាទី នាថ្ងៃ ខែ ឆ្នាំដដែល ។
ការឆាបឆេះនេះសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖ សូរិយា