ព័ត៌មានទាន់ហេតុការណ៍៖

ជំពាក់លុយគេជាង១០០០ដុល្លារមិនមានលុយសងស្ត្រីម្នាក់មកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែ…

ចែករំលែក៖

ភ្នំពេញ៖ ជំពាក់លុយគេជាង១០០០ដុល្លារមិនមានលុយសងដោយខ្លាចគេប្តឹងចាប់ដាក់គុកស្ត្រីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែមិនសម្រេចឡើយព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់។
ហេតុការណ៍នេះ​បានកេីតឡេីងកាលពី​​វេលាម៉ោង​៣និង៥០នាទី​រសៀល​ ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២ នៅលេីស្ពានជ្រោយចង្វា (ស្ពាន​មិត្ត​ភាព​កម្ពុជា​-ជប៉ុន​)ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួននេះមាន
ឈ្មោះ ញ៉ែម​ ច្រឹប អាយុ៤២ឆ្នាំ មិនប្រាប់ពីកន្លែងគាត់ស្នាក់នៅនោះទេ មានប្តីជាកម្មករសំណង់និងមានកូនប្រុសម្នាក់។

ប្រភពព័ត៌មានពីស្ត្រីរូបនេះបានឱ្យដឹងថាគាត់បានជំពាក់លុយគេចំនួន១២០០ដុល្លារ ដោយគិតអ្វីមិនចេញហេីយរកលុយសងគេវិញមិនបាន និងខ្លាចម្ចាស់លុយប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាមុិញក្នុងខណ្ឌពោធិ៍សែនជ័យមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែមិនទាន់បានលោតផងសមត្ថកិច្ចឃេីញទាន់ក៏ឃាត់និងនាំខ្លួនមកសួរនាំតែម្តង។

បន្ទាប់ពីប៉ងលោតទឹកសម្លាប់មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅបានទាក់ទងទៅយុវជនម្នាក់ដែលអះអាងថាជាកូនប្រុសរបស់ស្ត្រីខាងលេីឱ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕

ដោយ៖ជ្រោយពេជ្រ


ចែករំលែក៖