ក្រុមប្រឹក្សាជាតិសហព័ន្ធកីឡាបាល់ទាត់សហរដ្ឋអាមេរិកបានបោះឆ្នោតលុបចោលគោលការណ៍ដែល តម្រូវឲ្យកីឡាកររបស់ខ្លួនឈរគោរពភ្លេងជាតិមុនពេលចាប់ផ្តើមប្រកួតហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ MARCA នៅព្រឹកថ្ងៃទី១ ខែមីនា។
គោលនយោបាយលេខ ៦០៤-១ ត្រូវបានលុបចោលជាផ្លូវការកាលពីថ្ងៃសៅរ៍បន្ទាប់ពីមានសេចក្តីសម្រេចលុបចោលគោលនយោបាយដែលកំពុងអនុវត្តដែលបានធ្វើឡើងនៅក្នុងខែមិថុនា។
គោលនយោបាយនេះត្រូវបានអនុវត្តចាប់តាំងពីឆ្នាំ២០១៦ នៅពេលដែលកីឡាករទាំងអស់លុតជង្គង់ក្នុងការបង្ហាញការគាំទ្រដល់ការតវ៉ាប្រឆាំងនឹងភាពសាហាវឃោរឃៅរបស់ប៉ូលិស និងការរើសអើងជាតិសាសន៍នៅសហរដ្ឋអាមេរិក។
សហព័ន្ធបាល់ទាត់អាមេរិកបានអនុញ្ញត្តឲ្យកីឡាករទាំងអស់ចាប់ផ្តើមប្រកួតភ្លាមៗដោយមិនចាំបាច់ឈរតម្រង់ជួរគ្នា ដើម្បីគោរពភ្លេងជាតិនោះទេ ៕ដោយ៖ ភារៈ