ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកបុករថយន្តព្រូសបណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹក

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តកុងតឺន័រមួយគ្រឿងខណៈកំពុងបេីកបរតាមដងផ្លូវស្រាប់តែកាច់ចង្កូតលែងកើតបណ្តាលឲ្យជ្រុលទៅបុករថយន្តព្រូសបណ្តាលឲ្យដាំក្បាលធ្លាក់ចូលប្រឡាយរងការខូចខាត។ 

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១ ខែមីនា​ ឆ្នាំ២០២១​ នៅផ្លូវបេតុងវត្តព្រៃស្ពឺ​ ក្នុងភូមិស្រែជម្រៅ​សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។ 

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកព្រូសពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2BJ-6638 បើកតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកេីតទៅលិច ពេលមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តកុងតឺន័រ​ ពណ៌សឆ្នូតក្រហម​ ពាក់ស្លាកលេខភ្នំពេញ​3C-4451​ បើកបញ្ច្រាសទិសគ្នាហេីយបានដាច់រ៉ូទីលចង្កូតក៏រេមកខាងឆ្វេងដៃជ្រុលទៅបុករថយន្តព្រូសបណ្តាលឲ្យរថយន្តព្រូសធ្លាក់ចូលប្រឡាយរងការខូចខាត តែសំណាងដែរដែលមិនមានមនុស្សរងរបួស។ 

ក្រោយពេលកេីតហេតុសមត្ថកិច្ចបានចុះទៅដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តកុងតឺន័រព្រមទទួលកំហុសក៏ចេញថ្លៃជួសជុលទៅឱ្យភាគីរថយន្តព្រូសដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖