ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខណ្ឌមានជ័យ ចុះពង្រឹងគោលដៅទីបញ្ជាការស្រាល និង ផ្តល់អាល់កុល ម៉ាសជូនកងកម្លាំងទាំង២ប្រភេទ ក្នុងការ ការពារទប់ស្កាត់ ជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នៅវេលាម៉ោង ៩​ និង៣០ នាទីព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យគោលដៅទីបញ្ជាការស្រាល និងចែកអាល់កុល ម៉ាស ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង ២ប្រភេទ ចំនួន២ គោលដៅ ។

គោលដៅទី១. ទីបញ្ជាការស្រាលគោលដៅ ខុនដូ អិល បឹងទំពន់ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស់ ២ ប្រអប់ ។

គោលដៅទី២. ទីបញ្ជាការស្រាលគោលដៅ មណ្ឌលសុខភាពចាក់អង្រែ ផ្តល់ជូន៖​ កម្លាំងកងរាជអវុធហត្ថខណ្ឌមានជ័យ អាល់កុល ១៥ លីត្រ ម៉ាស់ ២ ប្រអប់។​ កម្លាំងអធិការនគរបាលខណ្ឌមានជ័យ ផ្តល់ជូន អាល់កុល ៥លីត្រ និងម៉ាស់ ២ ប្រអប់។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានថ្លែងអំអគុណ និងកោតសរសើរខ្ពស់ចំពោះការលះបង់ និងកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និងកំពុងសម្រាកព្យាបាល ក៏ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកម្លាំងទាំង២ប្រភេទ តែងតែនៅមុខគេជានិច្ច ។ មិនតែប៉ុណ្ណោះ​លោកអភិបាលរង ក៏បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពង់អនុវត្តន៍តាមវិធានការសុខាភិបាល ។

ទន្ទឹមនឹងនេះ លោក​ ឌី​ រ័ត្ន​ខេមរុណ​ បានជម្រាបពីស្ថានការណ៍វិវត្តន៍ថ្មីនៃ ជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ក៏ដូចជាទូទាំងសកលលោក ព្រមទាំងសូមឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ទាំងអស់ខិតខំយកចិត្តទុកដាក់គិតគូរជានិច្ចពី សុខភាព អនាម័យ និងសុវត្ថិភាពផ្ទាល់ខ្លួន តាមរយៈការចូលរួមអនុវត្តវិធានការការពារ និង រក្សាអនាម័យ ជាពិសេសអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់បំផុត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នូវវិធានការ ៣ ការពារ និង ៣ កុំ ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមកាត់បន្ថយ និង បង្ការការរីករាលដាលនៃ ជំងឺកូវីដ-១៩ ដែលកំពុងតែកើតមាននៅសហគមន៍ ។

ជាចុងក្រោយ លោក ឌី រ័ត្នខេមរុណ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ ទាំងអស់ ប្រសិនបើគ្មានការចាំបាច់ទេ សូមកុំចេញក្រៅផ្ទះឲ្យសោះដើម្បី ជៀសវាង ការរីករាលដាលឆ្លងកូវីដ-១៩ ក៏ដូចជាបញ្ចប់ ព្រឹត្តិការណ៍ ២០កុម្ភៈខាងមុខនេះផងដែរ៕ដោយ​៖ស​ តារា​


ចែករំលែក៖