ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃអង្គារ ៤រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នេះ កម្លាំងសមត្ថកិច្ចនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បញ្ជូនខ្លួនបុរសសង្ស័យ១នាក់ និងធ្វើការអប់រំ១នាក់ ពាក់ព័ន្ធករណីហិង្សា ក្នុងគ្រួសារវាយប្រពន្ធរហូតបាក់ដៃពីបីកំណាត់ ។
មន្រ្តីនគរបាលស្រុកក្រគរបានឲ្យដឹងថា ជនសង្ស័យត្រូវបានបំពេញនីតិវិធីបញ្ជូនឈ្មោះ ប៊ុន សុវ៉ាត អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុស១នាក់ក្នុងបន្ទុកគ្រួសារ បច្ចុប្បន្ន រស់នៅភូមិស្វាយ.ស ឃុំស្នាអន្សា ស្រុកក្រគរ បានវាយប្រពន្ធច្រើនដៃ និងចាប់បោកផ្ទប់ទៅនឹងជញ្ជាំងផ្ទះ បណ្ដាលឲ្យបាក់ដៃស្ដាំចំនួន២កន្លែង ជនសង្ស័យការធ្វើតេស្តទឹកនោម(វិជ្ជមាន+)។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកដដែលបន្តទៀតថា ចំណែកជនសង្ស័យត្រូវបានធ្វើការអប់រំឈ្មោះ សាន សាក់ អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានប្រពន្ធ និងកូនប្រុសស្រីចំនួន២នាក់ក្នុងគ្រួសារ បច្ចុប្បន្ន រស់នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ បានជេប្រមាថ និងវាយច្រើនដៃ ថែមទាំងអារ.ករួចស្ទុះទៅយកកាំបិត ប៉ុន្តែប្រពន្ធរត់គេចទៅពួនផ្ទះអ្នកក្បែខាងគ្នា ជនសង្ស័យការធ្វើតេស្តទឹកនោម(វិជ្ជមាន+) ៕
ដោយ៖បុឹម ពិន