ព័ត៌មានទាន់ហេតុការណ៍៖

សូមប្រយ័ត្ន! ​ទីតាំងហាងម៉ាស្សា​យីហោ”ហេង ហេង​168″ នៅសង្កាត់​គោក​ឃ្លាង​ ភ្ញៀវ​ចូល​កោសខ្យល់​ចេញ​មកវិញបាត់ម៉ូតូ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើល​មួយបានកេីតឡេីង​ បន្ទាប់ពី​បុរសម្នាក់​ មានអាការៈមិនស្រួលខ្លួនបានជិះម៉ូតូមួយគ្រឿងម៉ាក់ហុងដា​ ឌ្រីម​សេ១២៥​ ស៊េរី​ឆ្នាំ​២០២០​ ​ចូល​ទៅ​ហាងម៉ាស្សា​យីហោ”ហេង ហេង​168″​រយៈពេល​ជាងមួយ​ម៉ោង​ ស្រាប់​តែ​ចេញ​មក​វិញ ​ត្រូវ​ចោរ​លួចកាច់​សោ​.​ក​ម៉ូតូយក​ទៅ​បាត់​ស្រមោល​តែ​ម្តង។

ករណីខាងលេីនេះ បានកេីតឡេីងកាលពី​វេលា​ម៉ោង​ ៣​និង​១៥​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១​ តាម​បណ្តោយ​ផ្លូវ​ហាន​ណូ​យ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​យីហោ “ហេង​ហេង​168″ស្ថិត​នៅ​ក្នុង​សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​រង​គ្រោះ​ ​បានឲ្យដឹង​ថា មុន​ពេល​កើតហេតុ​ រូប​គាត់ទើបតែ​ចេញ​មក​ពី​លេង​ផ្ទះ​មិត្តភក្តិ​នៅ​ឯ​ម្តុំ​ភ្នំពេញ​ថ្មី ហើយ​ក៏​បើក​ម៉ូតូមួយគ្រឿងម៉ាក់ហុងដា​ ឌ្រីម​សេ១២៥​ ស៊េរី​ឆ្នាំ​២០២០​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1Q 8365 គោល​បំណង​ជិះ​ទៅ​ផ្ទះ​វិញ​នៅ​ឯ​ចាក់​អង្រែ​ក្រោម ។

បុរសរង​គ្រោះ​បន្ត​ថា លុះ​ពេល​ធ្វើ​ដំណើរ​មក​តាម​ផ្លូវ​ហាន​ណូ​យ ស្រាប់​តែ​​អស់កម្លាំង​ពេក ក៏​ឆ្លៀត​ចូល​ទៅ​ម៉ាស្សា និង​កោសខ្យល់​នៅផ្ទះ​ម៉ាស្សា​យីហោ «​ហេង​ហេង​168» នេះរយៈពេល​មួយ​ម៉ោង​ក្នុង​តំលៃ​៣​ដុល្លារ ដោយ​ចត​ម៉ូតូ​ទុក​នៅ​ខាង​មុខ រួច​ក៏​ចូល​ទៅ​ម៉ាស្សា​មួយ​ភ្លែត ពេល​ចេញ​មក​វិញ​ស្រាប់តែ​អត់​ឃើញ​ម៉ូតូ​នោះ​ទេ ។

ប្រភពដដែល​ បន្ថែមទៀតថា ភ្លាននោះរូបគេក៏បាន​សួរ​អ៊ុំ​ស្រី​២​នាក់​ ដែល​នៅ​ខាង​មុខ​ គាត់​បានឆ្លេីយ​ថា អត់​បានដឹង​ទេ ដោយសារ​តែ​គាត់​ងងុយដេក​ពេក ក៏​ដេក​លក់​មួយភាំងទៅ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋជិតខាង​តែ​ម្តង ។

ក្រោយ​​កើតហេតុ​ ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរ​បាល​គោក​ឃ្លាង ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ​មក​ផ្តន្ទាទោស​តាមច្បាប់​៕

ដោយ​៖លីហ្សា​


ចែករំលែក៖