ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងល្អ ! កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ-១៩គឺអវិជ្ជមានទាំងអស់

ចែករំលែក៖

ភ្នំពេញ៖ កម្មករចំនួន៧១៦នាក់ដែលបានប៉ះពាល់ផ្ទាល់និងប្រយោលជាមួយស្រ្តីអាយុ៤៨ឆ្នាំកម្មករបំរេីការងាររោងចក្រ​ Y.W នៅព្រែកជ្រៃដែលគាត់មានវិជ្ជមានកូវីដ១៩គឺអវិជ្ជមានទាំងអស់។ នេះបើយោងតាមការបញ្ជាក់អោយដឹងពី អង្គភាពនាយកដ្ឋានប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១។

សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ០៩:០០​ ព្រឹក​ ថ្ងៃទី៣​ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​៣៤នាក់​ (ករណីឆ្លងសហគមន៍នៅភ្នំពេញ ២២នាក់​ ក្រុងព្រះសីហនុ​១០នាក់​ ខេត្តស្វាយរៀង​ ២នាក់​)​ និងមានជាសះស្បេីយ​ ៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​ កេីន​៨៧៨នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យកេីន​ ៣៩៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​ ៤៨២នាក់​​​​​​​​​​​​​​​​​ និង ស្លាប់គ្មាន​ ។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ-១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 502555 ស្មេីនឹង​ 29913 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖ សិលា


ចែករំលែក៖