ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល សូមគោរពជម្រាបជូន និងធ្វើការណែនាំ ជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបពីនីតិវិធីនៃការចាក់វ៉ាក់សាំងកូវីដ-១៩នេះ មានដូចខាងក្រោម៖
១. ដោយសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង មានបំណងស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ច្រើន ហើយសម្រុកមកចាក់ដោយមានការកកស្ទះ និងរង់ចាំយូរនោះ ក្រសួងសុខាភិបាល សូមធ្វើការផ្អាកការចាក់វ៉ាក់សាំង AstraZoneca ជាបណ្តោះអាសន្នសិននៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ហើយនឹងចាប់ដំណើរការចាក់ឡើងវិញនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដើម្បីទុកពេលវេលាជូនអាជ្ញាធរថ្នាក់ក្រោមជាតិនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ធ្វើការសម្របសម្រួលរៀបចំក្រុមប្រជាជនដែលនៅក្នុងក្រុមអាយុនេះ ដើម្បីមកចាក់ទៅតាមថ្ងៃនីមួយៗវិញ។ រីឯ វ៉ាក់សាំងស៊ីណូហ្វាម សម្រាប់ក្រុមអាទិភាពដែលក្រសួងធ្លាប់បានចេញសេចក្តីជូនព័ត៌មានរួចហើយនោះ នៅតែបន្តចាក់ដដែល ដោយមិនមានការផ្អាកនោះឡើយ។
២. ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺដោយឈរលើ គោលការណ៍ស្ម័គ្រចិត្ត និងមិនគិតថ្លៃ។
៣. វ៉ាក់សាំងដែលផលិតនៅប្រទេសឥណ្ឌាដោយមានអាជ្ញាប័ណ្ណពី AstraZeneca “កូសែល (coviSHIELD)” ចាក់លើកទី១ (ដូសទី១) រួចហើយ សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងដដែលនេះជាលើកទី២ (ដូសទី២) ក្នុងរយៈពេលពី ៤ទៅ ៨សប្តាហ៍ បន្ទាប់ពីថ្ងៃចាក់ លើកទី១ កុំបីអាក់ខានឡើយ ហើយនឹងចាក់ជូនចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ ដែលរៀបចំដោយអាជ្ញាធនមូលដ្ឋាន។
៤. ការចាក់វ៉ាក់សាំង នឹងប្រព្រឹត្តទៅ ដូចខាងក្រោមនេះ៖
៤.១. ចំពោះការចាក់វ៉ាក់សាំង AstraZarca បន្តឡើងវិញនេះ អាជ្ញាធរមូលដ្ឋាន (ភូមិឃុំ-សង្កាត់) នៃរាជធានី-ខេត្ត នឹងចុះស្រង់ស្ថិតិ ជូនលិខិតអញ្ជើញដល់បងប្អូនប្រជាពលរដ្ឋ ឲ្យទៅទទួលវ៉ាក់សាំងរៀងរាល់ម៉ោងធ្វើការ នៅតាមមន្ទីរពេទ្យបង្អែករាជធានី បង្អែកស្រុកប្រតិបត្តិ ដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ៖ -ខេត្ត និងមន្ទីរពេទ្យ ។ (AstraZeneca /Serum Institute of India COVISHIELDTM) ចាក់ជូនក្រុមមនុស្សដែលងាយរងគ្រោះនឹងជំងឺកូវីដ-១៩ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ តែប៉ុណ្ណោះ។ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ បងប្អូនប្រជាពលរដ្ឋ ត្រូវភ្ជាប់មកជាមួយនូវលិខិតអញ្ជើញដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងត្រូវបង្ហាញឯកសារសម្គាល់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សំបុត្រអត្រានុកូលដ្ឋាន និងលិខិតឆ្លងដែន ជាដើម ដើម្បីផ្ទៀងផ្ទាត់។ វ៉ាក់សាំងជំនួយរបស់សាធារណរដ្ឋ ប្រជាមានិតចិន នឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ ដល់ ៥៩ឆ្នាំ ហើយត្រូវបានកំណត់ផ្តល់ជូនក្រុមមនុស្ស អាទិភាព ដែលក្រសួងធ្លាប់បានចេញសេចក្តីជូនព័ត៌មានពីមុនរួចមក ដូចជា បុគ្គលិកសុខាភិបាល កងកម្លាំងនគរបាលជាតិ ចំណុះស្នងការដ្ឋានរាជធានី -ខេត្ត មន្ត្រីរាជការស៊ីវិលជួរមុខ និងមន្រ្តីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា អាជ្ញាធរមូលដ្ឋាន កម្មករ-កម្មការិនីប្រមូលសំរាម។ល។ ដើម្បីទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ក្រុមមនុស្សអាទិភាពខាងលើ ត្រូវភ្ជាប់មកជាមួយនូវលិខិតអញ្ជើញដែលទទួលបានពីអាជ្ញាធរមូលដ្ឋាន ឬ ក្រសួង-ស្ថាប័នសាមី ព្រមទាំងត្រូវបង្ហាញឯកសារសម្គាល់ ៕
ដោយ៖ សិលា