ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ-១៩ បន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ នេះ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។

ពួកគាត់ធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីពួកយើង។ ដើម្បីពួកគាត់វិញ ចូរយើងរួមគ្នារក្សាគម្លាតសុវត្ថិភាព ធ្វើអនាម័យខ្លួនប្រាណ (លាងសម្អាតដៃ) ឲ្យបានញឹកញ៉ាប់ និងពាក់ម៉ាស់ជាប្រចាំ។ ទាំងអស់គ្នា រួមគ្នា យើងនឹងអាចឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា។

សូមជូនពរឲ្យជនរួមជាតិទាំងអស់ បានជួបប្រទះតែសេចក្តីសុខ និងសុភមង្គលក្នុងក្រុមគ្រួសារ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖