ព័ត៌មានទាន់ហេតុការណ៍៖

MLS ស៊ើបអង្កេតការផ្ទេរ Matuidi ទៅកាន់ក្លិប Inter Miami របស់David Beckham

ចែករំលែក៖

ការផ្លាស់ប្តូររបស់កីឡាករ Blaise Matuidi ទៅកាន់ក្លិប Inter Miami កំពុងត្រូវបានស៊ើបអង្កេតដោយស្ថាប័នលីគកំពូលអាមេរិក Major League Soccer (MLS) ដើម្បីកំណត់ថា តើច្បាប់ប្រាក់ខែត្រូវបានរំលោភជាមួយនឹងការចុះហត្ថលេខាលើខ្សែបម្រើរូបនេះកាលពីឆ្នាំ២០២០ ។

MLS កំពុងតែស្វះស្វែងរកមើលថា តើក្លិបរបស់ David Beckham បានបង់ប្រាក់ឱ្យបុរសវ័យ៣៣ឆ្នាំតាមរយៈមធ្យោបាយមិនត្រឹមត្រូវ។ កីឡាករ Matuidi មិនត្រូវបានប្រកាសថា ជាកីឡាករដែលត្រូវបានជ្រើសរើសនោះទេ ព្រោះក្លិបបាននិយាយថា ខ្លួនបានប្រើប្រាក់បម្រុងទុកជំនួសវិញ។

ក្រុមនីមួយៗអាចប្រើប្រាស់ថវិកាចំនួន,លានដុល្លារក្នុងការបម្រុងទុកសម្រាប់កីឡាករដែលចំណាយខ្ពស់ដោយមិនលើសពីកំរិតប្រាក់ខែដែលមានចំនួន,៨លានដុល្លារក្នុងឆ្នាំ២០២០ សម្រាប់កីឡាករ២០នាក់ដំបូងនៅក្នុងក្រុម។ ដូច្នេះ MLS កំពុងស៊ើបអង្កេតថា តើនេះជាករណីរំលោភច្បាប់ឬអត់?

សេចក្តីថ្លែងការណ៍មួយបានសរសេរថា Major League Soccer បានចាប់ផ្តើមពិនិត្យជាផ្លូវការលើការចុះហត្ថលេខារបស់ខ្សែបម្រើ Blaise Matuidi របស់ក្លិប Inter Miami ដោយធ្វើការស៊ើបអង្កេតជាពិសេសថាតើការចុះហត្ថលេខារបស់កីឡាកររូបនេះបានអនុវត្តទៅតាមថវិកាប្រាក់ខែរបស់ក្របខ័ណ្ឌ Major League Soker និងគោលការណ៍ណែនាំនៃបញ្ជីឈ្មោះឬយ៉ាងណា” ដោយ៖ ភារៈ


ចែករំលែក៖