ព័ត៌មានទាន់ហេតុការណ៍៖

យុទ្ធសាស្ត្រថ្មី កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានឆ្មក់ចូលចាប់ខ្លួនមនុស្សទាំងកណ្តាលអធ្រាត្រ

ចែករំលែក៖

ប្រទេសភូមា៖ នៅយប់ថ្ងៃទី៦ខែមីនា ឆ្នាំ២០២១ កម្លាំងទាហានមីយ៉ាន់ម៉ា បានវាយឆ្មក់ចូលចាប់ខ្លួន មនុស្សជាច្រើន ដែល ក្រុមទាហានចាត់ទុកថាជាអ្នកនៅពីក្រោយការធ្វើបាតុកម្ម ឬដឹកនាំការធ្វើបាតុកម្មប្រឆាំងយោធានាពេលកន្លងមក។

កម្លាំងទាហាន បានវាយឆ្មក់នៅក្នុងស្រុកមួយចំនួនក្នុងទីក្រុង Yangon ដោយកម្លាំងសន្តិសុខបានផ្ទុះអាវុធ ហើយចាប់ខ្លួនមនុស្ស៣នាក់ នៅក្នុងស្រុក Kyauktada ក្នុងទីក្រុង Yangon ។ កម្លាំងយោធាបានប្រកាសថា ពលរដ្ឋមិនមានសិទ្ធដឹងពីមូលហេតុនៃការចាប់ខ្លួននោះឡើយ។ អ្នកផ្ទះរបស់មនុស្សពីរនាក់ដែលទាហានចាប់ខ្លួនបានឲ្យដឹងថា «ពួកគេបានស្នើឲ្យ បញ្ជូនឪពុកនិងបងប្រុសរបស់ខ្ញុំទៅ ។ តើមិនមានអ្នកណាម្នាក់ជួយខ្ញុំទេឬ ក្នុងករណីនេះ?»។

ជាមួយគ្នានេះដែរកម្លាំងសន្តិសុខ បានស្វែងរកចាប់ខ្លួន មេធាវីធ្លាប់ធ្វើការឲ្យសម្ព័ន្ធមិត្តជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី អោងសាន ស៊ូជី ប៉ុន្តែរកមិនឃើញឡើយ។ តាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក Sithu Maung សមាជិកសភាដែលត្រូវ កម្លាំងទាហានរំសាយ។
ការធ្វើបាតុកម្មនៅតែបន្តកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា នាថ្ងៃទី ៦ខែមីនា ហើយកម្លាំងទាហានបានប្រើគ្រាប់បែកផ្សែង ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែក ក្រុមបាតុករនៅទីក្រុង Yangon ។ មកទល់ពេលនេះ មិនទាន់ដឹងពីចំនួនអ្នកស្លាប់ឬរងរបួសក្នុងហេតុការណ៍ខាងលើនោះឡើយ។កម្លាំងទាហានមីយ៉ាន់ម៉ា បានចាប់ខ្លួនមនុស្ស ១.៥០០នាក់ ជាប់ពាក់ព័ន្ធបាតុកម្ម ។
ក្រុមបាតុករ ទាមទារលោកយោធាដោះលែងលោកស្រីអោងសាន ស៊ូជី ហើយគោរពតាមលទ្ធផលបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានប្រកាសថានឹងរៀបចំបោះឆ្នោត ប្រជាធិបតេយ្យថ្មី នៅពេលខាងមុខ ប៉ុន្តែ មិនទាន់ប្រកាសពេលវេលានោះឡើយ៕ដោយ៖ធីរីណា

រូបភាព៖AP


ចែករំលែក៖