ភ្នំពេញ៖ បើតាមរូបភាព ក្រុមក្មេងទំនើងប៉ុន្មាននាក់ ដើរធ្វើសកម្មភាព ជិះម៉ូតូជាក្រុម វ៉ៃ ទះក្បាលជនបរទេស តាមផ្លូវសាធារណៈ គឺបង្ហាញពី អសីលធម៍ក្នុងសង្គមបំផុត ហើយមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ មិនគាំទ្រទង្វើនេះ និងសូមអោយអាជ្ញាធរមានសមត្ថកិច្ច ចាត់ការរឿងនេះ ជាមួយនឹងការចែករំលែករូបភាព គ្រប់ទិសទី .. ! មិនយូរឡើយសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ ដែលជាក្មេងមានសាច់ឈាមសមរម្យក្នុងត្រកូលខ្ពស់ មិននឹកស្មានថា ពួកគាត់មានសារជាតិ មហាថោកយ៉ាងនេះ !
សូមរំឮកថា, ក្មេងស្ទាវ២នាក់ ដែលជិះម៉ូតូ ទះក្បាលជនបរទេសដែលកំពុងជិះកង់ ត្រូវបានសមត្ថកិច្ចខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានហេីយ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក បានសរសេរ ! សូមជួយចែករំលែកបន្តអំពីសកម្មភាពរបស់កក្មេងពាល ទំនើង ២នាក់នេះ អោយសមត្ថកិច្ចបបានដឹង ! ហើយបញ្ជាក់ថា, តាមព័ត៌មានបឋមថា អ្នកឌុបឈ្មោះ អាឡេង ផ្ទះនៅ ភូមិ គៀនឃ្លាំង សង្កាត់ ជ្រោយចង្វារ ។
លើfacebook បានលើកឡើងថា, ទង្វើអាក្រក់របស់មនុស្សខិលខូចខ្លះនៅក្នុងសង្គមចេះតែកេីតមានជាបន្តបន្ទាប់ ដោយសារតែការអនុវត្តច្បាប់ធូរលុង មិនបានបំបាត់នូវនិទណ្ឌភាព ។ ជាពិសេសពេលប្រព្រឹត្តខុស សុំទោសរួចខ្លួន ។
ចាំមេីលករណីនេះតេីសុំទោសរួចខ្លួនដូចករណីមុនៗឬយ៉ាងណា ?
សមត្ថកិច្ចចាត់វិធានការ បានទាន់ពេលវេលា និងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ នឹងសូមអោយបន្តនីតិវិធី ផ្តល់យុត្តិធម៌ដល់ជនរងគ្រោះសមនឹងការប្រព្រឹត្តរបស់ពួកគេ ៕
ដោយ៖ សិលា