ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ- ១៩ ។
នេះបើយោងតាមលិខិត របស់សាលារាជធានីភ្នំពេញ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយអនុញ្ញាតឲ្យបើកដំណើរការ សាលារាជធានីភ្នំពេញ បានណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖
ទី១៖ គោរពវិធាន ៣កុំ និង៣ការពារ ។
ទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខា ភិបាល.។
ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩៕
ដោយ៖ សំរិត