សកម្មភាពស្វែងរកយន្តហោះដឹកអ្នកដំណើរ MH370 ក្រោយពីរកឃើញតម្រុយថ្មីស្តីពីទីតាំង យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤។ នៅពេលនេះក្រុមអ្នកជំនាញរកឃើញទីតាំងថ្មីដែលគេកំណត់ថាជាកន្លែងយន្តហោះបាត់ខ្លួនខាងលើ។
សារព័ត៌មាន The Times នៅថ្ងៃទី ៨ខែមីនា បានផ្សាយថា លោក Peter Foley ជាអ្នកឯកទេសក្នុងការស្វែងរកយន្តហោះបាត់ខ្លួនបានឲ្យដឹងថា លោកយល់ស្របឲ្យដំណើរការស្វែងរកយន្តហោះ MH 370 ជាថ្មី ក្រោយពីកំណត់បានទីតាំងស្វែងរកថ្មី ។
លោក Peter Foley បានបញ្ជាក់ថា នៅបាតសមុទ្រតំបន់ដែនស្វែងរកពេលដំបូង នឹងត្រូវស្វែងរកសាជាថ្មី។ តាមការវិភាគលើបំណែក យន្តហោះខាងលើ អាចនឹងធ្លាក់នៅតំបន់ Cape Leeuwin នៅជិតតំបន់ភាគខាងលិចប្រទេសអូស្ត្រាលី ដែលជាតំបន់ល្បីល្បាញមានបាតសមុទ្រជ្រៅបំផុត។
ការអំពាវនាវឲ្យស្វែងរកយន្តហោះបាត់ខ្លួនកាលពីឆ្នាំ២០១៤ ជាថ្មីក្រោយពីការវិភាគទៅលើបំណែករបស់យន្តហោះ Boeing 777 ដែលបានរកឃើញកាលពីខែសីហា ឆ្នាំ២០២០។
ការបាត់ខ្លួនយន្តហោះ MH370 គឺជាការបាត់ខ្លួនដ៏អាថ៌កំបាំងបំផុតក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍លើពិភពលោក។ យន្តហោះខាងលើ បានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដា កាលពីថ្ងៃទី៨ខែមីនាឆ្នាំ២០១៤ ក្រោយរយៈពេល៣៨នាទី ហោះហើរចេញពីទីក្រុងគូឡាឡំពួរ ប្រទេសម៉ាឡេស៊ីទៅកាន់ទីក្រុងប៉េកាំងប្រទេសចិន ដោយមានអ្នកដំណើរសរុប ២២៧នាក់និងក្រុមអាកាសយានិក១២នាក់៕ដោយ៖ ធីរីណា
រូបភាព៖ doanhnhanvn