ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង និងលោកស្រីអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ និងជាអ្នកនាំពាក្យព្រឹទ្ធសភា និងលោកស្រី បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត។ វ៉ាក់សាំងដែល លោកប្រធាន និងលោកស្រី បានចាក់ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astra zeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ បានដឹកមកដល់ព្រះរាជាណាចក្រកម្ពុជាក្នុងដំណាក់កាលដំបូងចំនួន ៣២៤,០០០ដូស កាលពីរាត្រីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១៕

ដោយ៖ សិលា


ចែករំលែក៖