ព័ត៌មានទាន់ហេតុការណ៍៖

អ្នកពាក់ព័ន្ធគ្រូពេទ្យ អុឹម សុភី នៅអ្នកលឿង ២នាក់មានកំដៅ៣៨.៣ អង្សា

ចែករំលែក៖

ខេត្តព្រៃវែង៖ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ អភិបាល នៃ គណៈអភិបាលស្រុកពាមជរ គោរពជូន លោកអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជាទីគោរពដ៏ខ្ពង់ខ្ពស់!

កម្មវត្ថុ សូមអនុញ្ញត្ត ធ្វើសេចក្តីរាយការណ៍ ស្តីអំពីស្ថានភាពប្រជាពលរដ្ឋឈ្មោះ យី សុភាព ភេទ ស្រី អាយុ៥៤ ឆ្នាំ ជាកសិករ និង ឈ្មោះ សែម សីហា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់ បំរើ ការងារនៅសាខា អ្នកលឿង មាន ទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។
តបតាមកម្មវត្ថុខាងលើ ខ្ញុំបាទមានកិត្តិយសសូមគោរពជម្រាបជូន លោកអភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង មេត្តាជ្រាបថា៖ឈ្មោះ សុភាព ភេទស្រី អាយុ ៥៤ឆ្នាំ ជាកសិករ និងឈ្មោះ សែម សីហា ភេទប្រុស អាយុ ៣២ ឆ្នាំ ជាបុគ្គលិកមីក្រូហិរញ្ញវត្ថុប្រាសាក់បំរើការងារនៅសាខាអ្នកលឿងស្រុកពាមរក៍ មានទីលំនៅភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ។

កាលពីថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២១ ឈ្មោះយី សុភាព ភេទស្រី អាយុ ៥៤ ឆ្នាំ ជាកសិករបានទៅពិនិត្យ – និងសម្រាកព្យាបាលនៅសម្ភពព្យាបាលពេទ្យអុឹម សុភី គាត់មិនបានផ្តល់ព័ត៌មកអាជ្ញាធរ ដើម្បីមកយក សំណាកទៅពិនិត្យទេ ។
មកដល់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១ ឈ្មោះ យី សុភាព និង ឈ្មោះ សែម សីហា មានអាការៈក្តៅខ្លួន មកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ គាត់បានមកមន្ទីរពេទ្យបង្អែកពាមជរដើម្បីពិនិត្យជម្ងឺគាត់ទាំង២នាក់ គ្រូពេទ្យបានពិនិត្យមានកំដៅ ៣៨.៣ អង្សា។

សំណូមពរសូមលោកអភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង មេត្តាជួយចាត់អោយគ្រូពេទ្យមកយកសំណាក ទៅពិនិត្យដើម្បីដឹងពីលទ្ធផល ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើសូម លោក អភិបាលនៃគណៈអភិបាល ខេត្តព្រៃវែង មេត្តាជ្រាបនិង សុំអនុសាសន៍ ដោយក្ដីអនុគ្រោះ ។
សូមលោកមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីខ្ញុំបាទ ៕

ដោយ៖ សិលា


ចែករំលែក៖