អន្តរជាតិ៖ រាជទាយាទស៊ុយអែត ព្រះនាង Victoria ត្រូវជាភរិយារបស់ព្រះអង្គម្ចាស់ Daniel បានធ្វើតេស្តរកឃេីញវិជ្ជមានជំងឺកូវីដ១៩។ នេះបេីតាមទូរទស្សន៍របស់ស៊ុយអែត (SVT) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ទី១១ ខែមីនា ឆ្នាំ២០២១។
បេីតាមការអះអាងពីអ្នកគ្រប់គ្រង់ព័ត៌មានរបស់តុលាការរាជវង្ស លោកស្រី Margareta Thorgren បានប្រាប់ទូរទស្សន៍របស់ស៊ុយអែត SVT ថា៖ ព្រះអង្គនិងព្រះនាង ត្រូវធ្វើចត្តាឡីស័កកាលពីថ្ងៃពុធ បន្ទាប់ពីមានអាការដូចផ្តាសាយ។
លោកស្រី Margareta Thorgren បានគូសបញ្ជាក់ថា៖ “ព្រះអង្គនិងព្រះនាង បានបង្ហាញរោគសញ្ញាដូចជំងឺផ្តាសាយតូច ប៉ុន្តែមានអារម្មណ៍ល្អនៅពេលនេះ”។
ដោយឡែក បុត្រៗរបស់ទ្រង់ គឺព្រះនាង Estelle និងព្រះអង្គ Oscar ក៏កំពុងធ្វើចត្តាឡីស័កនៅព្រះរាជដំណាក់ផងដែរ៕
ដោយ៖ស តារា

ប្រភព៖ Xinhua
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច