ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីប​TRITONបុករបងឃ្លាំងថែទាំរថយន្តរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ទំនងស្រវឹងស្រាបានបេីករថយន្តស៊េរីទំនេីបម៉ាក​ Triton រេចង្កូតបុករបងឃ្លាំងថែទាំរថយន្តរងការខូចខាតយ៉ាងដំណំ​ សំណាងល្អដែរគ្មានអ្នករបួស​ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១០យប់​ ថ្ងៃទី១២​ ខែមីនា​ ឆ្នាំ​២០២១​ នៅតាមបណ្ដោយផ្លូវ២៦៥​ ក្នុងសង្កាត់ទឹកល្អក់៣​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។

​ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រថយន្តបង្កម៉ាក​Triton ពណ៌​ស​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2AP-0016 បេីកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង​ បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២៦៥​ ទិសដៅពីត្បូងមកជេីងក្នុងល្បឿនលឿន​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតមកឆ្វេងម៉ាអស់ដៃទៅបុករបងឃ្លាំងថែទាំរថយន្ត(អតីតកន្លែងលាងឡាន)បណ្ដាលឲ្យរងការខូចខាត​ រីឯរថយន្តបង្កក៏បានរងការខូចខាតផ្នែកខាងមុខនិងផ្ទុះពោងការពារសុវត្តិភាពទាំងសងខាងផងដែរ​ តែបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ ដោយឃេីញករណីចរាចរណ៍នេះមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ​ និងបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ​ ទេីបឲ្យភាគីម្ចាស់រថយន្តនិងម្ចាស់ឃ្លាំងចចារគ្នានៅកន្លែងកេីតហេតុតែម្ដង​ ។ គាប់ជួនភាគីទាំងសងខាងស្គាល់គ្នា​ ទេីបម្ចាស់ឃ្លាំងព្រមឲ្យម្ចាស់រថយន្តបង្ក​ យករថយន្តរបស់ខ្លួនទៅជួសជុលដោយខ្លួនឯង​ ៕

ដោយ៖ភារ៉ាដង្កោ


ចែករំលែក៖