ព័ត៌មានទាន់ហេតុការណ៍៖

ឆេះកុងប្លាកេ៣ជាន់​នៃអគារខុនដូដ៏ខ្ពស់មួយកន្លែងក្បែរផ្លូវទំនប់៧ខណ្ឌឫស្សីកែវ​ ផ្អេីលដល់សមត្ថកិច្ចចុះធ្វើអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ មានករណីឆ្លងចរន្តអគ្គិសនីមួយបានឆេះកុងប្លាកេ៣ជាន់​ នៃអគារខុនដូដ៏ខ្ពស់មួយកន្លែងក្បែរផ្លូវទំនប់៧០​ ក្នុងក្រុមទី១ ភូមិទួលសំពៅ​ សង្កាត់ទួលសងែ្កទី១​ ខណ្ឌឫស្សីកែវ​ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​ និងសមត្ថកិច្ចជាច្រេីនចុះមកជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់​ កាលពីវេលាម៉ោង១២​ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣​ ខែមីនា​ ឆ្នាំ២០២១​ ។ 

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ចាក់ថា​ ម្ចាស់ខុនដូឈ្មោះ  សួរ សារិទិ្ធ ភេទ ប្រុស អាយុ៦២ឆ្នាំ​ មុខរបរ​ ម្ចាស់ខុនដូ។

+ មូលហេតុ​ :​  ឆ្លងចរន្ត(អគិ្គសនី)។

+ ប្រភេទសំណង់​ :​ ខុនដូ។

+ ខូចខាត: ឆេះកុងប្លាកេ៣ជាន់ ទី៧,៨,៩សើ្ម២០%។

+ ស្លាប់មនុស្ស : គ្មាន ។

+ របួសមនុស្ស : គា្មន។

    រថយន្តការិយាល័យបង្ការ​និងសង្គ្រោះអគ្គិភ័យ​រាជធានីភ្នំពេញមកជួយបាញ់ទឹកពន្លត់ចំនួន​១០គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​១ឡាន ស្មើនឹង​៤ម៉ែត្រគូប ។ រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:

– រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១ឡាន មិនបានប្រើប្រាស់ ដោយពន្លត់ចប់​ :​ នៅម៉ោង១:០០នាទីរំលងអធ្រាត្រ នាថៃ្ងខែឆាំ្នដដែល​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖