ព័ត៌មានទាន់ហេតុការណ៍៖

ហ្វុីលីពីនហាមគូស្នេហ៍ឱបថើប កាន់ដៃគ្នានៅទីសាធារណៈ

ចែករំលែក៖

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ កម្លាំងប៉ូលិសហ្វុីលីពីន បានប្រកាសថានឹងកាត់បន្ថយសកម្មភាពស្និទ្ធស្នាលគ្នានៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ ។
ពេលថ្មីៗនេះ កម្លាំងប៉ូលិសហ្វុីលីពីនបានបញ្ជាក់ថា នឹងហាមប្រាម រាល់សកម្មភាពស្និទ្ធស្នាល ដូចជាឱបថើប កាន់ដៃគ្នា នៅទីសាធារណៈ។ សកម្មភាពខាងលើគឺដើម្បីទប់ស្កាត់ការឆ្លង ក្រោយពេលរដ្ឋាភិបាលហ្វុីលីពីនចាប់ផ្តើមលុបច្បាប់រិឹតត្បិត និងអនុញ្ញាតឲ្យពលរដ្ឋធ្វើដំណើរទេសចរណ៍ ក៏ដូចជា ចូលរួមសកម្មភាពនានាទ្រង់ទ្រាយតូច ។
ឧត្តមសេនីយ៍ Ildebrandi Usana បានប្រកាសថា «នៅពេលយើងបើកទ្វារសេដ្ឋកិច្ចឡើងវិញ ពលរដ្ឋនឹងទៅជួបជុំគ្នា ជួបជុំសាច់ញាតិ មិត្តភក្តិ ក្រោយរយៈពេលយ៉ាងយូរអនុវត្តច្បាប់គម្លាតសង្គម»។ ទាំងនោះហើយបានជាហ្វុីលីពីនហាមប្រាមការស្និទ្ធស្នាលនៅទីសាធារណៈ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ។
សារព័ត៌មាន CBN news បានផ្សាយថា «យើងចាំបាច់ត្រូវតែ អនុវត្តគម្លាត កាត់បន្ថយការបង្ហាញភាពស្និទ្ធស្នាល់នៅទីសាធារណៈក្នុងពេលនេះ គឺដើម្បីធានាដល់យើងទាំងអស់គ្នាតែប៉ុណ្ណោះ»។
ក្នុងរយៈពេល ២៤ម៉ោងកន្លងមកហ្វុីលីពីនមានករណីឆ្លងកូវីដ-១៩ ថ្មីជាង ៥ពាន់នាក់ និងស្លាប់៧២នាក់ ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង៦១៦ ពាន់នាក់ និងស្លាប់ជាង១២ពាន់នាក់៕ ដោយ៖ធីរីណា

រូបភាព៖ ABS


ចែករំលែក៖