ព័ត៌មានទាន់ហេតុការណ៍៖

ក្រុម​ការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ កំពុង​ចាប់ផ្តើម​រៀបចំ​មន្ទីរពេទ្យ​ថ្មី​មួយ​កន្លែង​នៅ​សង្កាត់​ព្រៃ​ស សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩

ចែករំលែក៖

ភ្នំពេញ៖ យើងដឹងហើយកត្តាជាក់ស្តែង! ដោយសារ​តែ​ចំនួន​អ្នកជំងឺ​កូ​វី​ដ​១៩ នៅ​កម្ពុជា​មានការ​កើនឡើង​មិន​ឈប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ធ្វើ​ឲ្យ​មាន​តម្រូវការ​នូវ​មន្ទីរពេទ្យ​សម្រាប់​ការ​ពិនិត្យ និង​ព្យា​បាល​អ្នកជំងឺ​បន្ថែម​ទៀត។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូចម្បងលើបញ្ហានេះបំផុត ទូទាំងរាជធានី-ខេត្ត រកទីតាំងសម្រាប់ធ្វើចត្តាឡីស័ក ដល់ប្រជាពលរដ្ឋ សង្ស័យ ពាក់ព័ន្ធ ប្រយោល ចំណាកស្រុក និងអ្នកអ្នកជម្ងឺកូវីដ-១៩។

ក្នុងតម្រូវការចាំបាច់ ក្រុម​ការងារ សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ កំពុង​ចាប់ផ្តើម​រៀបចំ​មន្ទីរពេទ្យ​ថ្មី​មួយ​កន្លែង​នៅ​សង្កាត់​ព្រៃ​ស សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ- ១៩។
សូមជម្រាបថា, លោកស្រី ពេជ្រ ចាន់​មុន្នី ភរិយា​លោក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បង្ហោះ​សារ​ឲ្យ​ដឹង​ថា ទីតាំង​ថ្មី​មួយទៀត កំពុង​រៀបចំ​កែប្រែ​សម្រាប់​ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ នោះ​គឺ​ការ​សម្រេច​ប្រើប្រាស់​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព ជាទី​តាំង​ថ្មី​មួយទៀត​សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ-១៩ ។
លោកស្រី ពេជ្រ ចាន់​មុន្នី ប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា បេសកកម្ម​ថ្មី​បាន​និង​ចាប់ផ្តើម​ហើយ ។
ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានបន្តការងារយ៉ាងមមាញឹក និងយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលសង្ស័យនៅក្នុងតំបន់ដែលមានការសង្ស័យថ្មីៗបន្ថែមទៀត ក្នុងទឹកដីរាជធានីភ្នំពេញ ក្រោមការដឹកនាំផ្ទាល់របស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ។
សូមរំឮកថា, រហូតដល់ម៉ោង​ ១២និង០០ថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ ចំនួន​៤១នាក់​ ឆ្លងសហគមន៌៍ទាំងអស់​ និងមានជាសះស្បេីយ​ ២៤នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​១៣០៥នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ៦៥៦នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៦៤៧នាក់​​​​​​​​​​​​​​​​​ និង ស្លាប់សរុប​ ១នាក់ ។ ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាតត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 580539 ស្មេីនឹង​ 34555 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖សុខ ខេមរា


ចែករំលែក៖