ភ្នំពេញ៖ ក្រសួងសុខាភិបាលសូមគោរពជម្រាបជូនសាធារណជនឲ្យបានជ្រាបថា, ក្រសួងសុខាភិបាលរួមគ្នាជាមួយក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត”ដែលនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។ នេះបើតាមការបញ្ជាក់អោយដឹងពី លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមីនាកន្លងទៅនេះ។
លោកស្រីថ្លែងបន្តថា, សន្និសីទសារព័ត៌មាននេះ នឹងមានការអញ្ជេីញចូលរួមដោយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។
អាស្រ័យហេតុនេះសូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន។ សូមអរគុណ៕
ដោយ៖សុខ ខេមរា