ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បាញ់ប្រហារនៅទីក្រុង ជីកាហ្គោ ស្លាប់និងរបួស១៥នាក់

ចែករំលែក៖

កម្លាំងប៉ូលិសនៅទីក្រុងជីកាហ្គោ អាមេរិក បានប្រកាសឲ្យដឹងថា មានមនុស្ស ២នាក់ស្លាប់ និង ១៣នាក់រងរបួស នៅក្នុងការបាញ់ប្រហារ នៅព្រឹកថ្ងៃទី ១៤ខែមីនា (ពេលវេលាអាមរិក) ស្ថិតនៅតំបន់ភាគខាងត្បូង ទីក្រុងជីកាហ្គោ។
សារព័ត៌មាន TTXVN បានដកស្រង់ការប្រកាសពីកម្លាំងប៉ូលិសជីកាហ្គោបានឲ្យដឹងថា ការបាញ់ប្រហារកើតចេញពី ពិធីជប់លៀងមួយនៅតំបន់ប្រជុំជន Park Manor ក្នុងទីក្រុងជីកាហ្គោ ។ ជនរងគ្រោះក្នុងការបាញ់ប្រហារនោះមានអាយុចាប់ពី ២០ ដល់ ៤៤ឆ្នាំ។ នៅពេលនេះមានអ្នករបួស ៧នាក់ស្ថិតនៅក្នុងការសង្គ្រោះបន្ទាន់ដោយរបួសធ្ងន់ អាចគ្រោះថ្នាក់ដល់ជីវិត។
នៅកន្លែងកើតហេតុកម្លាំងប៉ូលិស រកឃើញកាំភ្លើង ៤ដើម ។ មកទល់ពេលនេះ មិនទាន់ដឹងថាមានជនសង្ស័យ ប៉ុន្មាននាក់ត្រូវបានកម្លំាងប៉ូលិសចាប់ខ្លួននៅឡើយទេ ។ កម្លាំងជំនាញកំពុងតែបើកការស្រាវជ្រាវពីករណីបាញ់ប្រហារ យ៉ាងរន្ធត់ខាងលើ។
តាមតួលេខរបស់កម្លាំង ប៉ូលិសទីក្រុងជីកាហ្គោ បានឲ្យដឹងថា បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាឆ្នាំ២០២០ ការបាញ់ប្រហារសម្លាប់មនុស្សនៅទីក្រុងនេះកើនឡើង ១៥% និងការផ្ទុះអាវុធ កើនឡើង ៣១%។
ក្រុមអ្នកជំនាញបានឲ្យដឹងថា ការផ្ទុះអាវុធនៅអាមេរិក ភាគច្រើនកើតចេញពីវិវាទក្នុងគ្រួសារ សាលារៀន ក្រុមហ៊ុន … ចំនួនអ្នកអត់ការងារធ្វើកើនឡើង ប្រាក់ចំណូលប្រចាំគ្រួសារធា្លក់ចុះ ធ្វើឲ្យមនុស្សធុញថប់ ទើបមានបទល្មើសបាញ់ប្រហារកើតឡើងខ្ពស់៕

ដោយ៖ធីរីណា (រូបភាព៖CNN)


ចែករំលែក៖