ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់ត្រូវខ្សែភ្លេីងឆក់ធ្លាក់ពីលេីដំបូលផ្ទះល្វែងកំពុងសាងសង់ បណ្តាលឲ្យបោកក្បាលស្លាប់ចោលប្រពន្ធកូន​

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់ជាកម្មករសំណង់ត្រូវបានខ្សែភ្លេីងឆក់ធ្លាក់ពីដំបូលផ្ទះល្វែងបណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុចោលប្រពន្ធនិងកូនឲ្យនៅកំព្រា។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង​៧ព្រឹកថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០២១​ ស្ថិតនៅការដ្ឋានសាងសង់ផ្ទះល្វែង​ក្នុងភូមិថ្មី សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​។
បុរសដែលស្លាប់មានឈ្មោះ​ ហ៊ាម​ សុីដាន​ អាយុ​ ៤១​ឆ្នាំ មានទីលំនៅនៅឯខេត្តតាកែវ​ មានប្រពន្ធនិងកូនចំនួន២នាក់​ក្នុងបន្ទុក​ ។

​ តាមសាក្សីនៅកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ​ ជនរងគ្រោះបានក្រោកពីដំណេកដេីម្បីបំពេញការងារធម្មតា​ ហេីយពេលកំពុងលេីកដែកយកទៅផ្សារភ្ជាប់ដំបូល​ស្រាប់តែឃេីញបែកផ្កាភ្លេីងផ្នែកខាងលេីបណ្តាលឲ្យជនរងគ្រោះដែលកំពុងនៅលេីដំបូលនោះធ្លាក់ចុះមកក្រោមបោកក្បាលស្លាប់ភ្លាមៗនៅនឹងទីតាំងការដ្ឋានតែម្តង​ ។

​ ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយកម្លាំងជំនាញកោសល្យវិច័យចុះមកពិនិត្យសពជនរងគ្រោះ​ ហេីយបានបញ្ជាក់ថា​ សពបុរសខាងលេីពិតជាស្លាប់ដោយសារខ្សែភ្លេីងឆក់បណ្តាលឲ្យធ្លាក់ពីដំបូលពិតប្រាកដ​មែន​ ។ បន្ទាប់មកសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សពឲ្យក្រុុមគ្រួសារដឹកយកទៅធ្វេីបុណ្យតាមប្រពៃណី​។ ចំណែកការដ្ឋានត្រូវបានផ្អាកជាបណ្តោះអាសន្នសិនរង់ចាំពិនិត្យឯកសារច្បាប់សាងសង់បន្ថែមទៀត​ ៕

ដោយ៖ភារ៉ា ដង្កោ


ចែករំលែក៖