ព័ត៌មានទាន់ហេតុការណ៍៖

សម្តេតេជោ ហ៊ុន សែន បន្តអំពាវនាវ ​ដល់ប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម្ពុជា បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ សុំកុំឲ្យកូនៗចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុងផ្ទះ។

ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ បានបន្តថា សម្រាប់មនុស្សចាស់ មនុស្សពេញវ័យប្រសិន បើមិនមានការចាំបាច់ទេ គឺ “កុំចេញក្រៅផ្ទះ” ហើយប្រសិនបើចេញក្រៅផ្ទះ ត្រូវតែពាក់ម៉ាសឲ្យបានម៉ត់ចត់។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឥឡូវនេះយើងមិនដឹងថាជំងឺកូវីដ-១៩ ពិតប្រាកដនៅទីណា កន្លែងណានោះទេ ដែលនេះជាបញ្ហាប្រឈមដ៏ធំ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង​ ១:៣០​ រសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១​ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩​ សរុបចំនួន​ ២០នាក់​ ឆ្លងសហគមន៌​ ១៨នាក់​ និង​ ករណីនាំចូល​ ២នាក់ និងមានជាសះស្បេីយ​ ៨៣នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កេីន​ ១៣២៥នាក់​​​​​​​​​​​​​​ ចំនួនសំរាកពេទ្យ ៥៩២នាក់​​​​ និងចំនួនជាសះស្បេីយសរុប​កេីន ៧៣០នាក់​​​​​​​​​​​​​​​​​ និង ស្លាប់សរុប​ ចំនួន១នាក់។
ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបេីមិនចាំបាច់​ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍​ហេីយ​ និងប្រទេសជិតខាងយេីងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡេីយ​ ។
យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
យេីងត្រូវបន្តពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ​ អាល់កុល​ ឬជែល​ ។
សូមបញ្ជាក់ថា​ ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យេីងបានធ្វេីតេស្តចំនួន​ 589159 ស្មេីនឹង​ 35069 ក្នុង១លាន នាក់។
ព័ត៌មានបន្ថែមសូមទាក់ទងលេខ​ 115
http://covid19-map.cdcmoh.gov.kh៕

ដោយ៖សុខ ខេមរា


ចែករំលែក៖