ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងស្តុកពូកទាំងព្រឹកនៅខណ្ឌពោធិ៍សែនជ័យផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​៖​ ឃ្លាំងស្តុកពូកមួយកន្លែងត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសស់បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង​អង្គារ៍​ ៣កេីត​ ខែចេត្រ​ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦​ ខែមីនា ឆ្នាំ២០២១ ដែលស្ថិតនៅ​ផ្លូវលំ​ ក្រុមទី១៩​ ភូមិកាកាប​ សង្កាត់កាកាបទី២​ ខណ្ឌពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

 ម្ចាស់ទីតាំងឈ្មោះ សុខ​ សារ៉ន់ ភេទប្រុស​ អាយុ​ ​៣៩ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ អ្នកគ្រប់គ្រង។ 

តាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា​ មូលហេតុនៃការឆាបឆេះឃ្លាំងខាងលេីនេះមកពីឆ្លងចរន្តអគ្គិសនី។ 

ឃ្លាំងខាងលេីសង់ពីដែកប្រក់សង្ក័សី​ ទំហំ​ ទទឹង២៥ម៉ែត្រ​​ បណ្តោយ៣០ម៉ែត្រ​។ 

សម្ភារដែលខូចខាតស្បែកពូកប្រហែល​ ៥០០ដុំឆេះអស់ទាំងស្រុង​ នឹងពុំបណ្តាលអោយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ 

ប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុខណៈកម្មករកំពុងធ្វេីការមួយចំហៀងឃ្លាំងស្រាប់តែមានឃេីញផ្សែងហុយចេញពីផ្នែកមួយចំហៀងទៀតទេីបបង្កការភ្ញាក់ផ្អេីលនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់និងរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍ភ្លាមៗ។ 

សមត្ថកិច្ចបានបញ្ជាក់ថារថយន្តពន្លត់អគ្គិភ័យរបស់ការិយា​ល័យ​អគ្គិភ័យ​ ចំនួន ១៩គ្រឿង​​ ប្រេីប្រាស់ទឹកអស់ចំនួ​ន​ ១៦ឡាន​ ស្មេីនឹង​ ៦៤ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​របស់ក្រសួងមហាផ្ទៃ​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីនឹង​ ៨ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​តម្រួតបទបញ្ជា​ ចំនួន​ ៣គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីនឹង​ ៨ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​របស់​ ង៧០​ ចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ៣ឡាន​ ស្មេីនឹង​ ២៤ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC​ ទីក្រុង​ជ្រោយចង្វា​រ ចំនួន​ ៧គ្រឿង​ ពុំបានប្រេីប្រាស់ទឹក។ 

រថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ ស្រាបៀរ​កម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ១ឡាន​ ស្មេីនឹង​ ៦ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​របស់ផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីនឹង​ ៨ម៉ែត្រ​គូប​។ 

រថយន្តពន្លត់អគ្គិភ័យ​របស់បុរី​ ក្តីសង្ឃឹម​ថ្មី​ ចំនួន​ ២គ្រឿង​ ប្រើប្រាស់​ទឹកអស់​ ២ឡាន​ ស្មេីនឹង​ ៨ម៉ែត្រ​គូប​។ 

រហូតវេលាម៉ោង ១០និង៣០នាទីព្រឹក​​ នាថ្ងៃខែឆ្នាំដដែលទេីបគ្រប់គ្រងទាំងស្រុង​ ដោយមិនមានមនុស្សរងរបួសនោះទេ៕

ដោយ៖សុខាសែនជ័យ​


ចែករំលែក៖